ការបង្កើតបរិយាកាសការងារដែលមានការជំរុញទឹកចិត្ត និងអំណោយផល

ទីផ្សារ​អគារ​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន មាន​កម្រិត​នៃ​អត្រា​ជួល​សមរម្យ​។ ដោយហេតុ​ថា​ទីផ្សារ​គិត​ទុកជា​មុន​នូវ​ចំនួន​នៃ​ការផ្គត់ផ្គង់​នាពេល​អនាគត អ្នក​ជួល​ដែល​ត្រូវការ​ទីកន្លែង​ធំ​នឹង​មាន​ជម្រើស​ច្រើន​។ ទោះជា​យ៉ាងណា ការជ្រើសរើស​ទីតាំង​ការិយាល័យ​ដែល​ត្រឹមត្រូវ​ជា​មួយ​និង​ទីកន្លែង​ដែល​ធ្វើឲ្យ​ការងារ​មាន​ផលិតភាព​គឺ​មាន​សារៈសំខាន់​សម្រា​ប់​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​។​

ការផ្គត់ផ្គង់​នាពេល​អនាគត​ដ៏​រឹងមាំ​មានន័យ​ថា អ្នក​ជួល​មាន​ជម្រើស​កាន់តែច្រើន​សម្រាប់​ទីតាំង​ការិយាល័យ​របស់​ពួកគេ​។ នៅក្នុង Central Business District (CBD)​នៃ​រាជធានី​ភ្នំពេញ អគារ​ថ្មី​ចំនួន​ពីរ Exchange Square និង​The Gateway Office Tower នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ ហើយ​អគារ​មិនមែន CBD ថ្មី​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​បី​ទៅ​ប្រាំ​ឆ្នាំ​បន្ទាប់​។ ការផ្គត់ផ្គង់​អគារ​ការិយាល័យ​ដ៏​ច្រើន​នេះ​មានន័យ​ថា អ្នក​ជួល​ទំនងជា​នឹង​ចូលទៅ​មើល​ស្ទើរតែ​គ្រប់​កម្រិត​នៃ​អគារ និង​គ្រប់​ទីតាំង​។ ការិយាល័យ​ដែល​នៅ​ឆ្ងាយ​ពី​កណ្តាល​ក្រុង​ពេក​អាច​បង្ក​លក្ខណៈ​មិន​ល្អ​ដល់​បុគ្គលិក​សក្កា​នុព​ល​។ លោក Chhayleang Ngoun មក​ពី​ក្រុមហ៊ុន Ratanaka Realty បាន​ពន្យល់ថា “​ទីតាំង​ស្ថិតនៅ​កណ្តាល​ក្រុង អាច​ទៅ​កាន់​កន្លែង​ផ្តល់​សេវា​ធំៗ ដូចជា ធនាគារ ភោជនីយដ្ឋាន ហាង​កាហ្វេ​យ៉ាង​ងាយស្រួល និង​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​ការិយាល័យ​ដែល​មាន​លក្ខណៈ​ភ្លឺ និង​ស្អាត ដើរ​តួនាទី​សំខាន់​ក្នុង​ការកំណត់​ពី​លក្ខណៈ​នៃ​បរិស្ថាន​ការងារ​ល្អ​”​។ លោកស្រី ចាន់ ម្លប់​សុខា មក​ពី​ការិយាល័យ​មេធាវី​សុខា បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់​លើ​កត្តា​បៃតង​ថា “​វា​ជា​ការល្អ​ប្រសិនបើ​ការិយាល័យ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ដើមឈើ​បៃតង ឬ​ធាតុ​បៃតង​ណាមួយ​ផ្សេងទៀត​”​។​

​ចាប់ពី​ការចាប់ផ្តើម​ការ​រចនា​រហូត​ដល់​ការបញ្ចប់​ការសាងសង់​អគារ​ការិយាល័យ ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​បី​ទៅ​បួន​ឆ្នាំ ដោយ​មាន​អគារ​ការិយាល័យ​ថ្មី​ត្រូវ​បាន​បញ្ចេញ​លក់​ឬ​ជួល​ដែរ​។ ជា​លទ្ធផល អ្នកកាន់កាប់​ទីកន្លែង និង​អ្នក​ជួល មិនចាំបាច់​ធ្វើ​ការសម្រេចចិត្ត​ឆាប់រហ័ស​ណាមួយ​ក្នុង​ការចុះ​កិច្ចសន្យា​ជួល​នោះទេ ប៉ុន្តែ​អាច​រង់ចាំ​រហូត​ដល់​អ​គារ​ការិយាល័យ​នេះ​ត្រូវបាន​បញ្ចប់​ការសាងសង់​។​

​ការប្រតិបត្តិ​យុទ្ធសាស្ត្រ​កន្លែង​ការងារ គឺជា​មធ្យោបាយ​មួយ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការប្រើប្រាស់​កន្លែង​ការិយាល័យ​។ មិន​ត្រឹមតែ​ប្រភេទ​អាជីវកម្ម​ទេ​ដែល​ផ្លាស់ប្តូរ ប៉ុន្តែ​បុគ្គលិក​វ័យក្មេង​ចង់បាន​ការរៀបចំ​ការ​ងារ​ដែល​អាច​បត់បែន​បាន​ច្រើន ជា​ពិសេស​ទាក់ទង​ទៅ​នឹង​របៀប ពេលវេលា និង​ទីកន្លែង​ដែល​ការងារ​កើតឡើង​ជា​ដើម​។ ក្នុង​ពេល​សព្វថ្ងៃ​នេះ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អនុវត្ត​យុទ្ធសាស្ត្រ​កន្លែង​ការងារ​ដែល​ផ្តោត​លើ​ការកាត់បន្ថយ​ទំហំ​កន្លែង​ការងារ និង​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ជួល​សរុប​។ យុទ្ធសាស្ត្រ​នេះ​មើល​ថា​តើ​បុគ្គលិក​ធ្វើការ​របៀប​ណា ហើយ​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួម​ការងារ​ខ្លួន​របៀប​ណា​។ ពេលខ្លះ​ក្រុមហ៊ុន​ខ្លួនឯង​មិន​ចាំបាច់​ផ្តល់​តុ​ធ្វើការ​សម្រាប់​គ្រប់​គ្នា​នោះទេ ប្រសិនបើ​បុគ្គលិក​ភាគច្រើន​របស់​ក្រុមហ៊ុន​ចំណាយ​ពេលវេលា​ធ្វើការ​នៅក្រៅ​ការិយាល័យ​ជួប​ជាមួយ​អតិថិជន​។​

អគារ​ការិយាល័យ​នៅ​ក្នុង​ទីផ្សារ​ត្រូវតែ​អាច​ផ្តល់​នូវ​ដង់ស៊ីតេ​នៃ​ការកាន់កាប់​ខ្ពស់​។ ការណ៍​នេះ​អាច​សម្រេច​បាន​តាមរយៈ​បរិស្ថាន​ប្រកបដោយ​ផាសុខភាព ដោយ​មាន​ម៉ាស៊ីនត្រជាក់​ទំនើប និង​ការ​តម្លើង​ជណ្តើរយន្ត​ជាដើម​។ ម្ចាស់​អាជីវកម្ម​ត្រូវ​ធានា​ថា​បុគ្គលិក​របស់​ពួកគេ​មិន​ត្រឹមតែ​មាន​ផា​សុខភាព​នៅ​កន្លែងធ្វើការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ធានា​ថា​ការ​រចនា​ការិយាល័យ​បង្កើតបាន​ជា​បរិស្ថាន​ធ្វើ​ការងារ​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​។ ចំណុច​នេះ​នាំឲ្យ​មាន​ការពេញចិត្ត និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការងារ ការផ្តោត​ការយកចិត្ត​លើ​ការងារ​របស់​បុគ្គលិក និង​ផលិតភាព​របស់​បុគ្គលិក​កាន់តែច្រើន ការទំនាក់ទំនង និង​សហការ​គ្នា​កាន់តែ​ប្រសើរ​ជាង​មុន ព្រមទាំង​ភាពស្មោះត្រង់ និង​ការចូលរួម​ជាមួយ​នឹង​ក្រុមហ៊ុន​កាន់តែច្រើន​។​

​ក្រុមហ៊ុន​ត្រូវ​កំណត់​ពី​តម្រូវការ​អាជីវកម្ម​ជាក់លាក់​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​មធ្យោបាយ​ងាយស្រួល ទីកន្លែង ចំនួន​បុគ្គលិក វប្បធម៌​នៅ​កន្លែងធ្វើការ និង​កត្តា​ផ្សេងទៀត​ដែល​ចាំបាច់​ដើម្បី​បង្កើត​បរិយាកាស​ការងា​រ​មួយ​ដែល​ជួយ​ជំរុញ​ទឹកចិត្ត​ធ្វើ​ការងារ និង​មាន​លក្ខណៈ​អំណោយផល​។ ចំពោះ​ការយល់ឃើញ​របស់​អ្នក​ជួល ពួក​គេ​គិត​ត្រឹម​ស្វែងរក​កន្លែង​ការិយាល័យ​ដែល​មាន​សុវត្ថិភាព មាន​ភាពងាយស្រួល និង​អាច​តំណាងឲ្យ​រូប​ភាពសមស្រ​បដែល​ក្រុមហ៊ុន​ចង់​ធ្វើ​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]