ការបូមប្រេងដំណក់ដំបូងនៅកម្ពុជាអាចនឹងពន្យារពេលទៀតហើយ ដោយសារកូវីដ១៩

ក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ១១ វិច្ឆិកា កន្លងមកនេះ។

បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងតែ ខែមិថុនា ឆ្នាំ២០២០ នេះមកម្លេះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារឱ្យទៅថ្ងៃទី ៣១ តុលា។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងមិនបាននៅខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗទៀតទេ។ ហើយក្រោយមកទឿត ក៏ត្រូវបានពន្យារម្តងទៀតទៅខែមេសា ឆ្នាំ ២០២១។

ប៉ុន្តែកាលពីថ្មីៗ ក្រុមហ៊ុន KrisEnergy បានស្នើទៅរដ្ឋាភិបាលពន្យារកាលបរិច្ឆេទផុតកំណត់ម្ដងទៀតដោយអះអាងថា មេរោគកូវីដនៅតែប៉ះពាល់ខ្លាំងដល់ប្រតិបត្តិការ។

របាយដដែលក៏បានឱ្យដឹងទៀតថា បើទោះបីជារងប៉ះពាល់ដោយសារជំងឺកូវីដ១៩ ការអភិវឌ្ឍនៅតែបន្ត ដែលមានការដំឡើងស្ថានីយ៍ និងក្បាលអណ្តូងបូមប្រេងរួចរាល់នៅទីតាំងប្លុកអេ។

ការខួងអណ្តូង A-03D បានចាប់ផ្តើមកាលពីថ្ងៃទី ២៩ ខែតុលា។ ចំណែក ការខួងផ្នែកខាងលើនៃអណ្តូងផ្សេងៗទៀត កំពុងដំណើរការចោះ។

លើសពីនេះ ក្បាលបូមប្រេងឆៅ និងនាវាដឹកប្រេងឆៅ ដំឡើងនៅប្រទេសឥណ្ឌូនេស៊ី ក៏បានដឹកជញ្ជូនទៅដល់ទីតាំងស្ថានីយ៍រួចហើយដែរ ។

គួរបញ្ជាក់ផងដែរថា អណ្ដូងនេះពឹងថានឹងអាចបូមប្រេងបានដល់ ៧,៥០០ ធុង (ឬបារ៉ែល) ក្នុងមួយថ្ងៃ ដែលរដ្ឋមានហ៊ុន ៥% ហើយក្រុមហ៊ុន KrisEnergy មានហ៊ុន ៩៥%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]