ការពង្រីកជាសាកលរបស់ Neta បង្កើនល្បឿនជាមួយនឹងការសម្ពោធរោងចក្រនៅក្រៅប្រទេសដំបូងគេក្នុងប្រទេសថៃ

ក្រុមហ៊ុន Hozon Auto បានចាប់ផ្តើមដំណើរការផលិតកម្មហើយ នៅក្នុងរោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃកាលពីថ្ងៃទី ៣0 ខែវិច្ឆិកា ក្រោមស្លាកយីហោរថយន្តអគ្គិសនី (EV) Neta ។ រោងចក្រផលិតរថយន្តអគ្គិសនីថៃនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២0.000 គ្រឿង គ្រោងនឹងផ្គត់ផ្គង់ក្នុងការដោះស្រាយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ និងនៅក្នុងទូទាំងតំបន់អាស៊ានទាំងមូល នេះបើយោងតាម សារៈព័ត៌មាន Car News China កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

ម៉ូដែល Neta V-II ថ្មីរបស់ Hozon Auto នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសថៃ ដោយទទួលបានតំណែងជាម៉ូដែល EV ដែលលក់ដាច់បំផុតទី០២ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៣ ដោយបានលក់អស់ ៩២៩៤ គ្រឿង ខណៈរថយន្តម៉ូដែល BYD Atto ៣ ឈរលេខរៀងលំដាប់ទី០១។

ថ្មីៗនេះ ប្រទេសថៃបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ទីផ្សាររថយន្តអគ្គិសនីចិន ទាំងទីផ្សារនាំចូលនិងទីផ្សារផលិតក្នុងស្រុក ដោយសារចក្ខុវិស័យរបស់រដ្ឋាភិបាលថៃក្នុងគោលដៅ សម្រេចឱ្យបានការមានរថយន្ត ៣០% ផលិតក្នុងស្រុកជារថយន្តគ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ ២០៣០។

សម្រាប់ផែនការវិនិយោគអនាគត ក្រុមហ៊ុន Hozon Auto កំណត់គោលដៅចូលទៅក្នុងទីផ្សារពិភពលោកឱ្យបានចំនួន ៥០ ប្រទេស ក្នុងឆ្នាំ ២០២៤ ជាមួយនឹងក្តីប្រាថ្នាចង់លក់ឱ្យបានជាង ១00.000 គ្រឿង។ ជាក់ស្តែង ក្រុមហ៊ុននេះ បានបោះជំហានទៅមុខរួចហើយក្នុងការពង្រីកទីតាំងរបស់ខ្លួនទៅកាន់អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការគ្របដណ្តប់ទីផ្សារដ៏ទូលំទូលាយដែលក្រុមហ៊ុនអាចធ្វើបាន។ ខណៈពិភពលោក កំពុងមើលឃើញពីការវិវត្តនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ការពង្រីកទីផ្សារឆ្ពោះទៅកាន់ទឹកដីថ្មីរបស់ Neta បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយមធ្យោបាយធ្វើដំណើរប្រើថាមពលស្អាតបែបទំនើបកម្រិតសកលលោក ដែលបានចាប់ផ្តើមរួចទៅហើយនៅក្នុងទឹកដីថៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]