បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម

បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ​ បានមុនគេ។

គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។

ទីតាំងកម្មវិធី ៖ https://maps.app.goo.gl/eTVosYzYHJCNXH9R6

ដូចនេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់វិនិយោគ ឬអ្នកដែលចង់រស់នៅក្នុងតំបន់ដែលមានសក្ដានុពលងាយស្រួលចេញចូលទៅគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ និងងាយស្រួលធ្វើដំណើរទៅកាន់ព្រលានយន្តហោះថ្មី។

ដើម្បីកុំឱ្យឱកាសល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងសួរព័ត៌មានបឋម អំពីកម្មវិធីនេះជាមួយបុរី ប៉េង ហួត តាមរយៈលេខ 016 | 017 59 6789 ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារ Showroom ទំនើបប្រណីតសាងសង់រួចរាល់ សម្រាប់ជួលក្នុងគម្រោង TIA CITY  លើផ្លូវ 60 ម៉ែត្រ ជិតព្រលានយន្តហោះថ្មី

អគារ Showroom សាងសងរួចរាល់ នៅសល់តែ 2 អគារទៀតប៉ុណ្ណោះ ដែ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]