ការរីកដុះដាលនៃសំណង់ បណ្តាលឱ្យមានការប្រកួតប្រជែងនូវអត្រាការប្រាក់កម្ចីនៃការទិញផ្ទះ

ស្របពេលដែលចំនួនសំណង់ផ្ទះកំពុងកើនឡើងពី ៣.០៥២ គម្រោងដែលមានតម្លៃ ៦,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ៤៣.១៣៦ គម្រោងដែលមានតម្លៃជាង ៤៣,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមតួលេខរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ភាពប្រកួតប្រជែងលើអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធនាគារនីមួយៗចាប់ផ្តើមបង្ហាញពីគោលការណ៍រៀងៗខ្លួន។

សម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះ ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើមទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះមកនៅត្រឹម ៤% -៨% ដែលជាឱកាសសម្រាប់អ្នកដែលអាចមានលទ្ធភាពទិញផ្ទះតម្លៃបច្ចុប្បន្ន ចំពោះធនាគារកាណាឌីយ៉ាតម្លៃការប្រាក់នៃការទិញផ្ទះចុះនៅត្រឹមតែ ៦%ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់លោក ឈិន សុចិត្ត បុគ្គលិកនៅធនាគារកាណាឌីយ៉ាប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីៗនេះ។

អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះនៃធនាគារ Bred Bank បានបង្ហាញថាមានចំនួន ៦,៦% រួមទាំងគោលការណ៍ និងលក្ខខណ្ឌដែលអាចប្រើប្រាស់បានសម្រាប់ការខ្ចីជាបុគ្គលឬខ្ចីរួមគ្នា។

ចំណែកឯ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះរបស់ធនាគារជីបម៉ុងវិញ ក៏ផ្តល់ជូនអត្រាការប្រាក់ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានចំនួន ៣,៩៩%សម្រាប់ឆ្នាំទី១ និង៧,៧%សម្រាប់ឆ្នាំទី ២ ទោះបីជាការផ្តល់ជូនប្រភេទនេះ ប្រើបានសម្រាប់តែការទិញផ្ទះនៅក្រុមហ៊ុនជីបម៉ុងលែនក៏ដោយ។

ផ្ទុយពីធនាគារផ្សេងទៀត ធនាគារកាណាឌីយ៉ាអាចផ្តល់នូវការប្រាក់កម្ចីទិញផ្ទះសម្រាប់ប្រើលើគម្រោងច្រើន ដោយសារតែធនាគារកាណាឌីយ៉ាមានការសហការជាមួយគម្រោងច្រើនដែលមានដូចជា ទីក្រុងរុងរឿង, ទីក្រុងកៀនស្វាយផ្លាហ្សា, អ៊ីលី, ទីក្រុងElite, ទីក្រុងអូឡាំពិក, Casa Meridian, អគារភ្លោះពេជ្រ, អគារមេគង្គរ៉ូយ៉ាល់, អ័រគីដេវីឡា ៣ (ទីក្រុងប៊ូទិក) និងបុរីក្តីសង្ឃឹមថ្មី។

ធនាគារកាណាឌីយ៉ាក៏បានចេញផ្សាយផងដែរថា នឹងគាំទ្រប្រាក់រៀល ដោយផ្តល់ជូនឥណទានផ្ទះជាប្រាក់រៀល ជាមួយទំហំកម្ចីរហូតដល់៧០ភាគរយនៃទ្រព្យធានា លក្ខខណ្ឌងាយៗ និងឆាប់រហ័ស ។

 

រូបភាពគោលដោយ Dreamstime.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]