ការលើកទឹកចិត្តការទិញអចលនទ្រព្យលំនៅឋាន

ដោយ Eric Wong Chon Lap

អ្នកអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញបានផ្តល់នូវការលើកទឹកចិត្តចំពោះការទិញ ព្រោះថាអ្នកទិញមួយចំនួនត្រូវលំបាកក្នុងការរៀបចំខ្ចីប្រាក់ ឬកម្ចីដោយមានវត្ថុធានានៅពេលគេធ្វើការវិនិយោគក្នុងអចលនទ្រព្យ។

ក្នុងករណីមួយចំនួន អ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្តល់ជូនអ្នកទិញនូវប្រាក់កម្ចីគ្រប់គ្រាន់សម្រាប់ការដាក់ប្រាក់កក់នៅពេលពួកគេទិញផ្ទះថ្មី។ អ្នកអភិវឌ្ឍន៍ទាំងនេះផ្តល់ការលើកទឹកចិត្តចំពោះអតិថិជនក្នុងទម្រង់ជាកម្ចី និងកម្ចីដោយមានវត្ថុធានា ហើយជាធម្មតាជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង ទោះបីជាប្រាក់កម្ចីពីធនាគារបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាក្នុងការទិញផ្ទះក៏ដោយ។

ការបង់រំលស់ដោយគ្មានប្រាក់តម្កល់ និងគ្មានការប្រាក់ ដោយឲ្យអ្នកទិញធានានូវវត្ថុមួយដែលគ្មានរំលស់ថ្លៃ។ នៅក្រោមគម្រោងប្រាក់កម្ចីទិញផ្ទះទាំងនេះ អ្នកទិញនឹងត្រូវបានតម្រូវឲ្យបង់ថ្លៃកក់ដើម្បីធានាការទិញផ្ទះរបស់ពួកគេ។ ជំនួសឲ្យការបង់ប្រាក់តម្កល់ អ្នកទិញនឹងត្រូវបង់ប្រាក់ប្រចាំខែដោយមិនគិតការប្រាក់ ហើយបូកសរុបគ្នាចុងក្រោយស្មើនឹងផ្ទះដែលពួកគេបានជ្រើសទិញ។ រយៈពេលនៃការបង់ប្រាក់នេះនឹងត្រូវចាប់ផ្តើមពីពេលចាប់ផ្តើមសាងសង់រហូតដល់ពេលប្រគល់ផ្ទះ។ ជាធម្មតា អ្នកទិញត្រូវបង់ប្រាក់តម្កល់ជា៣ដំណាក់កាលផ្សេងគ្នា គឺនៅពេលដែលពួកគេចុះកិច្ចសន្យាក្នុងរយៈពេលជាក់លាក់មួយបន្ទាប់ពីចុះកិច្ចសន្យា នៅពេលការសាងសង់ចាប់ផ្តើម ហើយចំនួនប្រាក់តម្កល់សរុប គឺអាចត្រូវបង់អស់នៅពេលកាន់កាប់។

នៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍ដូចជាបុរីប៉េងហួត និងបុរីអ័រគីដេ បានផ្តល់ផែនការប្រាក់កម្ចីទិញផ្ទះរយៈពេលយូរដោយគ្មានប្រាក់តម្កល់។ អ្នកទិញភាគច្រើននឹងចូលចិត្តទិញផ្ទះក្នុងគម្រោងអភិវឌ្ឍដែលអ្នកអភិវឌ្ឍន៍ផ្តល់ជូននូវការផ្តល់ហិរញ្ញប្បទាន “in-house” លើការសាងសង់អគារ ដែលនេះបើកនូវលទ្ធភាពខ្ចីប្រាក់សម្រាប់ការវិនិយោគអចលនទ្រព្យ និងបង្កើនហានិភ័យហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អតិថិជន ព្រោះថាផ្ទះរបស់គេនឹងត្រូវបានរឹបអូសប្រសិនបើពួកគេមិនអាចមានលទ្ធភាពបង់សម្រាប់ការបង់រំលស់រយៈពេលវែងនេះ។ ស្របពេលជាមួយគ្នានេះ វាបង្កើតហានិភ័យសម្រាប់អ្នកអភិវឌ្ឍន៍ ប្រសិនបើគេមិនមានដើមទុនគ្រប់គ្រាន់ដើម្បីសាងសង់ផ្ទះក្នុងគម្រោងរបស់គេ។

លោក Sokhun Chev មកពីក្រុមហ៊ុន KAT Appraisal Co., Ltd. បានឲ្យដឹងថា “ប្រការបែបនេះល្អសម្រាប់អ្នកទិញលុះត្រាតែពួកគេមានប្រភពប្រាក់ចំណូលមួយអចិន្ត្រៃយ៍ បើមិនដូច្នេះទេវានឹងបង្កើតជាបញ្ហាសម្រាប់អ្នកអភិវឌ្ឍន៍នាពេលអនាគត។” លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខា បានបង្ហាញពីផលជាវិជ្ជមាននៃការអភិវឌ្ឍន៍ផ្តល់ការលើកទឹកចិត្តចំពោះការទិញដល់អតិថិជនរបស់ខ្លួន។ “នេះនឹងលើកទឹកចិត្តដល់ការលក់អចលនទ្រព្យ និងផ្តល់នូវឱកាសសម្រាប់អ្នកទិញផ្ទះលើកដំបូង អ្នកមានប្រាក់ចំណូលទាប ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ហើយនៅទីបំផុតផលវិជ្ជមាននឹងមានច្រើនជាងផលអវិជ្ជមាន។”

អ្នកទិញផ្ទះត្រូវតែមានវិន័យខ្ពស់នៅពេលចាប់ផ្តើមមានបំណុល ហើយត្រូវប្រាកដថាពួកគេអាចមានលទ្ធភាព និងអាចទូទាត់ប្រាក់កម្ចីបាន។ ក្នុងលក្ខខណ្ឌនៃហានិភ័យក្នុងប្រាក់កម្ចីទិញផ្ទះ ឧទាហរណ៍ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានអាចផ្តល់ប្រាក់កម្ចី ៥០ភាគរយ នៃតម្លៃអចលនទ្រព្យ ហើយតម្រូវឲ្យសងវិញក្នុងរយៈពេល ២០ឆ្នាំ។

អ្នកទិញត្រូវតែមានលទ្ធភាពបង់សងកម្ចីទិញផ្ទះ និងសងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ អ្នកទិញអាចបញ្ចប់ទៅវិញដោយអវិជ្ជមានប្រសិនបើគេយកទៅនូវប្រាក់កម្ចីទិញផ្ទះ ហើយតម្លៃអចលនទ្រព្យធ្លាក់ចុះ ដែលនេះមានន័យថាអ្នកជំពាក់ម្ចាស់បំណុលដែលជាអ្នកអភិវឌ្ឍន៍។ លើសពីនេះទៀត អត្រាការប្រាក់គឺខ្ពស់ខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា ហើយការប្រាក់ដែលបង់ទៅលើប្រាក់កម្ចីអាចនឹងបូកបន្ថែមបានជាចំនួនទឹកប្រាក់សរុបយ៉ាងច្រើន។

អ្នកត្រូវដឹងថាអត្រាការប្រាក់នឹងបូកបន្ថែម។ ទោះបីជាការទូទាត់សងត្រូវបានរំលស់សម្រាប់រយៈពេលយូរ ១៥ឆ្នាំ ឬ ២០ឆ្នាំ ហើយអត្រាការប្រាក់អាចហាក់មើលទៅដូចជាមានកម្រិតទាប ប៉ុន្តែនៅពេលដែលអ្នកបូកការប្រាក់ក្នុងរយៈពេលនេះ ចំនួនសរុបនៃការប្រាក់ដែលបានបង់ស្ទើរតែជិតស្មើពីរដង ឬច្រើនជាងចំនួនទឹកប្រាក់កម្ចី អាស្រ័យលើរយៈពេលនៃប្រាក់កម្ចី អត្រាការប្រាក់ និងចំនួនទឹកប្រាក់ដែលបានខ្ចី។

វាជាការពិតដែលថាប្រជាជនមានប្រាក់ចំណូលខ្ពស់ក្នុងប្រទេសកម្ពុជាអាចមានលទ្ធភាពទិញផ្ទះមួយដោយបង់សាច់ប្រាក់ទាំងស្រុង។ ប៉ុន្តែអ្នកមានទ្រព្យសម្បត្តិតិចអាចលំបាកក្នុងការបំពេញបានតាមការបង់ប្រាក់រយៈពេលវែង។ ដូចដែលបានរៀបរាប់ពីមុន ប្រសិនបើអ្នកមានបញ្ហាក្នុងការបង់ប្រាក់កម្ចី អ្នកប្រឈមនឹងបាត់បង់ទ្រព្យសម្បត្ដិរបស់អ្នក។ ក្នុងនាមជាអ្នកទិញផ្ទះ វាជាការសំខាន់ក្នុងការយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសប្រាក់កម្ចីដែលមានទាំងអស់មុនពេលធ្វើការសម្រេចចិត្តទិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]