ការវិនិយោគផ្ទាល់ពីចិនមានដល់ ៨៦០ លានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២០ កើនឡើង ៧០%

ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ពោលគឺកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមការឱ្យដឹងពីការប្រកាសព័ត៌មានរបស់ស្ថានទូតចិននៅកម្ពុជាកាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងថា បើទោះជាវិបត្តិកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងវិនិយោគបរទេសក្ដី ប៉ុន្តែគម្រោងហេដ្ឋារចនាសម្ព័ន្ធបានដំណើរការទៅមុខយ៉ាងរលូនរួមមាន គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលសម្រេចបាន៣៥% ហើយ និងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដែលបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុបផងដែរ។

ជាមួយគ្នានេះ គម្រោងសាងសង់រោងចក្រថាមពលអគ្គីសនីផ្សេងៗ ក៏ដំណើរការទៅដោយរលូនដែរ ក្នុងនោះ ស្ថានីយ៍អគ្គិសនី Huadian នៅខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅ បានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រហើយ។

ចំណែកឯ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើផងដែរ។

បន្ថែមពីនេះ ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ បរិមាណនៃការនាំចូល និងនាំចេញ ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ កាលពីដើមខែធ្នូ ថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើន បានសាងសង់ផ្លូវសរុបជាង ៣.០០០ គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន ៨ នៅប្រទេសកម្ពុជា ក្រោមកម្ចីសម្បទានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]