ការវិនិយោគលើលំនៅដ្ឋានម៉ាកល្បី
អ្នកទិញអចលនទ្រព្យទាំងអស់នៅលើពិភពលោកកំពុងតែស្វែងរកឱកាសក្នុងវិស័យអចលនទ្រព្យដែលគួរឲ្យឱ្យចាប់អារម្មណ៍ ។ ប៉ុន្មានឆ្នាំមកនេះ វិស័យលំនៅដ្ឋានម៉ាកល្បីបានបន្តធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនអចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចង់ដឹង និងចាប់អារម្មណ៍ ។ នៅប្រទេសកម្ពុជា ទីផ្សារលំនៅឋានម៉ាកល្បីនៅមានកម្រិតតូចនៅឡើយ ប៉ុន្តែកំពុងត្រូវបានពង្រីក ។
ចំនួនប្រតិបត្តិករធនាគារសណ្ឋាគារដែលផ្តល់ជូននូវលំនៅឋានម៉ាកល្បីរាប់រយ បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល 10 ១០ ឆ្នាំ ចុងក្រោយនេះ ។ ប្រតិបត្តិករដែលបានដំណើរការរួមមាន Four Seasons, Starwood និង Shangri-La ។ ម៉ាកទាំងនេះ ត្រូវបានគេស្គាល់ថាជាលំនៅឋានឯកជនដ៏ល្អឆើតដូចបន្ទប់សណ្ឋាគារប្រណិតប្រណីតរបស់ក្រុមហ៊ុនប្រតិបត្តិករគេដែរ ។ ភាគច្រើននៃលំនៅឋានម៉ាកថ្មីទាំងនេះបង្កើតបានជាផ្នែកនៃការអភិវឌ្ឍចម្រុះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ។
នៅទីក្រុងបាងកក លំនៅឋាន Ritz-Carlton ដែលត្រូវបានបញ្ចប់កាលពីថ្មីៗនៅ MahaNakhon មានលំនៅឋាន 200 ២០០ នៅតំបន់ដែលល្បីល្បាញបំផុតរបស់ទីក្រុងនេះ ។ តាមគំនិតរបស់ខ្ញុំ ខ្ញុំជឿថាទីផ្សារនេះពិតជាបានមើលឃើញពីសក្តានុពលខ្លាំងសម្រាប់ម៉ាកទាំងនេះឲ្យបំពេញកិច្ចការបានល្អ និងបន្តទទួលបានតម្លៃលំនៅដ្ឋានយ៉ាងល្អក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។
លំនៅឋានម៉ាកល្បីមិនមែនជាគម្រោងសណ្ឋាគារនោះទេ ។ វាគឺជាការផ្តល់ជូនផ្សេងមួយទៀតពីសេវាកម្មអាផាតមិន ។ ការទិញលំនៅឋានម៉ាកល្បីបានផ្តល់ជូនអ្នកទិញនូវសន្តិសុខ កិត្យានុភាព និងសំខាន់បំផុតនោះគឺជាផ្ទះសម្រាប់សម្រាកលំហែថ្ងៃឈប់ សម្រាកអោយដោយគ្មានការរំខាន ហើយអ្នកទិញអាចរំពឹងថាសេវាកម្មសណ្ឋាគារនឹងត្រូវបានផ្តល់ជូនជាមួយនិងការអភិវឌ្ឍន៍លំនៅដ្ឋានម៉ាកល្បីនេះ ។ ម្យ៉ាងទៀត វាបានផ្តល់នូវអត្ថប្រយោជន៍ខាងការវិនិយោគ ការជួល ហើយការគ្រប់គ្រងដោយម៉ាកនោះក៏នឹងផ្តល់ឱ្យឲ្យអ្នកទិញនូវឱកាសវិនិយោគដែរ ។
លោក ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវី Sokha Law Office រាជធានីភ្នំពេញបានឲ្យឱ្យដឹងថា “អ្នកទិញមានឆន្ទៈក្នុងការចំណាយប្រាក់បន្ថែមទៀតសម្រាប់លំនៅឋានម៉ាកល្បីដោយសារពួកគេគិតដល់ការតុបតែង និងការរចនាម៉ូដដ៏ស្រស់ស្អាត លំនៅឋានប្រភេទនេះអាចឲ្យឱ្យអ្នកទិញរីករាយនឹងរបៀបរស់នៅបែបនៅសណ្ឋាគារប្រកបដោយផាសុខភាពនៅផ្ទះរបស់ខ្លួន ។” លំនៅដ្ឋានម៉ាកល្បី គឺប្រភេទលំនៅឋានដែលគ្រប់គ្រងដោយបណ្តាញសណ្ឋាគារល្បីៗ ។ ភាគច្រើននៃលំនៅឋាននេះត្រូវបានអភិវឌ្ឍន៍ឡើងនៅក្នុងបរិវេណសណ្ឋាគារ ដែលផ្តល់ឲ្យអតិថិជននូវអត្ថប្រយោជន៍នៃការប្រើប្រាស់នូវភាពស្រស់ស្អាត និងសេវាកម្មរបស់សណ្ឋាគារ ។ លំនៅឋាននេះអាចឲ្យអតិថិជនប្រើប្រាស់សេវាកម្មសណ្ឋាគារដូចជា មជ្ឍជ្ឈមណ្ឌលពាណិជ្ជកម្ម ការគ្រប់គ្រងគេហដ្ឋាន, F&B, កន្លែងហាត់ប្រាណ និងស្ប៉ា និងការមើលថែទាំផ្ទះជាដើម ។ អត្ថប្រយោជន៍បន្ថែមទាំងនេះ និងលក្ខណៈរួមរបស់លំនៅឋាននេះ ធានាបាននូវគុណភាពផលិតផលខ្ពស់ដែលឆ្លើយតបនឹងស្តង់ដាររបស់ម៉ាក ។
លោក វាសនា សៀ ប្រធានដឹកនាំផ្នែកលក់របស់ Phnom Penh City Center បានលើកឡើងថា “អ្នកទិញទិញលំនៅដ្ឋានម៉ាកល្បីទាំងនេះ ដើម្បីបង្ហាញពីឋានៈរបស់ពួកគេ ។ ក្រៅពីជម្រើសនៃការទិញសម្រាប់ការវិនិយោគ ពួកគេក៏ទិញលំនៅឋានប្រភេទនេះសម្រាប់ការស្នាក់នៅផ្ទាល់ខ្លួនផងដែរ ។”
ក្នុងនោះដែរ មានប្រព័ន្ធនៃការជួលជាច្រើនដែលត្រូវបានប្រើសម្រាប់លំនៅដ្ឋានម៉ាកល្បីទាំងនេះ ។ សម្រាប់វីឡារីសតម៉ាកល្បីដែលមានទីតាំងនៅតំបន់ឆ្នេរ ក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនអនុម័តលើរចនាសម្ព័ន្ធនៃការជួល ព្រោះថាជនបរទេសត្រូវបានហាមឃាត់ក្នុងការកាន់កាប់ដីធ្លីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ គួរកត់សម្គាល់បន្ថែមទៀតថា ការជ្រើសរើសទិញក្នុងតំបន់គោលដៅទេសចរណ៍ល្បីៗ (ដូចជាហួហ៊ីន ភូកេត និងសាមុយក្នុងប្រទេសថៃ និងតំបន់គោលដៅទេសចរណ៍ថ្មីៗដូចជា ដាណាង នៅភាគកណ្តាលប្រទេសវៀតណាម) អាចធានាបាននូវអត្រា និងការចូលទៅកាន់ទ្រព្យសម្បត្តិខ្ពស់ជាងមុន។
ប្រព័ន្ធនៃការជួលរួមគ្នា គឺជាការអនុវត្តទូទៅសម្រាប់ម្ចាស់លំនៅឋានម៉ាកល្បី និងប្រតិបត្តិករលំនៅដ្ឋានម៉ាកល្បីជាបុគ្គល ដែលប្រាក់ចំណូលបានមកពីអង្គភាពទាំងអស់ត្រូវបានបញ្ចូលគ្នា និងចែកចាយដោយសមាមាត្ររវាងម្ចាស់លំនៅឋាន និងប្រតិបត្តិករ ។ សម្រាប់ម្ចាស់លំនៅឋានជាបុគ្គល ពួកគេមានជម្រើសក្នុងការរស់នៅក្នុងលំនៅឋានពេញមួយឆ្នាំ ឬក៏ជ្រើសរើសដាក់បញ្ចូលលំនៅឋានរបស់ខ្លួនទៅក្នុងកិច្ចព្រមព្រៀងជួលរួមគ្នា។ ក្នុងបរិបទនៃលំនៅឋានម៉ាកល្បីនេះ ការទទួលយកនូវរចនាសម្ព័ន្ធនៃការជួលផ្តល់ឲ្យប្រតិបត្តិករសណ្ឋាគារម៉ាកល្បីក្នុងការគ្រប់គ្រងយ៉ាងពេញលេញទៅលើការចាត់ចែង ដែលមានសារៈសំខាន់ដើម្បីរក្សា និងប្រតិបត្តិការអចលនទ្រព្យទៅតាមស្តង់ដាដែលម៉ាកតម្រូវ ។
លំនៅឋានម៉ាកល្បីជាច្រើនផ្តល់នូវការធានាចំពោះប្រាក់ចំណេញសម្រាប់ឆ្នាំដំបូង ។ ក្រុមវិនិយោគិនត្រូវយល់ឲ្យឱ្យបានហ្មត់ចត់ទៅលើអ្វីដែលកំពុងត្រូវបានផ្តល់ជូនខ្លួន និងមើលយ៉ាងប្រុងប្រយ័ត្នទៅលើគោលបំណងនៃវិនិយោគរបស់ពួកគេ ។ គន្លឹះសំខាន់ក្នុងការសម្រេចចិត្ត គឺថាតើអ្នកវិនិយោគចង់ទិញលំនៅឋាននេះសម្រាប់ការវិនិយោគ ឬសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ការជឿទុកចិត្តទៅលើម៉ាក និងទីតាំង ។
ខាងផ្នែកអ្នកទិញវិញ ពួកគេគួរតែយល់ដឹងពីការបែងចែកការប្រើប្រាស់របស់ម្ចាស់លំនៅឋានក្នុងមួយឆ្នាំហើយប្រសិនបើមានការរឹតបន្តឹងលើការប្រើប្រាស់ក្នុងអំឡុងពេលដែលជារដូវកាលមានតម្រូវការខ្ពស់ ជាដើម មុននឹងធ្វើការសម្រេចចិត្ដក្នុងការទិញ ។
- Video Advertisement -