ការសាងសង់ផ្ទះទំហំ៥០០ម៉ែត្រការ៉េអាចសុំសិទ្ធិសាងសង់ត្រឹមរដ្ឋបាលថ្នាក់ក្រោម

ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការចេញលិខិតអនុញ្ញាតសាងសង់លំនៅដ្ឋានដែលមានផ្ទៃក្រឡាសំណង់មិនលើសពី៥០០ម២ និងមានកម្ពស់មិនលើសពី៤ជាន់។

យោងតាមសេចក្តីសម្រេចខាងលើ លិខិតអនុញ្ញាតសាងសង់ចេញដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ ក៏ត្រូវបានអនុវត្តសម្រាប់លំនៅដ្ឋានជាន់ផ្ទាលដី (E0 E1 E2 E3) ដែលត្រូវទៅនឹងលក្ខខណ្ឌខាងលើផងដែរ។

ជាការពិតណាស់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលខាងលើនឹងផ្តល់ភាពងាយស្រួលជាច្រើនដល់ប្រជាពលរដ្ឋដោយសារតែ «ដីកាសម្រេចនេះនឹងជួយសម្រួលក៏ដូចជាពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។នេះបើយោងទៅតាមការគូសបញ្ជាក់របស់លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគររូបនីយ និងសំណង់

សូមបញ្ជាក់ថា ដីកាប្រតិភូកម្មមុខងារខាងលើនេះធ្វើឡើងដោយយោងទៅលើសេចក្តីស្នើរសុំពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨កន្លងមក។

យោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីឆ្នាំ ២០១៤ ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង ១លានខ្នងបន្ថែមទៀតក្នុងឆ្នាំ ២០៣០ ដែលក្នុងនោះតម្រូវការក្នុងរាជធានីភ្នំពេញនឹងមានរហូតដល់ទៅ ៨ សែនខ្នង។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]