ការសិក្សាគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគីរីគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ

ការសិក្សាលទ្ធភាពសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរី គ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ ដែលនេះជាការបោះជំហានមួយដ៏ធំសម្រាប់ការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន ការសិក្សានេះកំពុងពិនិត្យមើលទៅលើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន។

លោកថ្លែងថា៖ «យើងកំពុងតែសិក្សា យើងអត់ទាន់ធ្វើអី្វទាំងអស់ …ជាពិសេសយើងកំពុងពិនិត្យលើលទ្ធភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តើយើងត្រូវអនុវត្តយ៉ាងម៉េច។ សិក្សាចប់ បានយកមក ដាក់គណៈកម្មការប្រជុំ ថាតើត្រូវធ្វើអ្វីទៀត»។

លោកបន្តថា៖ “យើងអត់ទាន់មានការជ្រើសរើស អ្នកអភិវឌ្ឍន៍នៅឡើយទេ ព្រោះយើងកំពុងសិក្សា ហើយការសិក្សា ខែមករាហ្នឹង គឺចប់ហើយ”។

លោកបញ្ជាក់បន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកសិក្សា ប៉ុន្តែការសម្រេចលទ្ធផលសិក្សាគឺខាងអន្តរក្រសួងជាអ្នកសម្រេច។

គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី ហើយគោលបំណងនៃការសាងសង់ព្រលាននេះ គឺដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។

ក្រៅពីគម្រោងព្រលានយន្តហោះ រដ្ឋាភិបាលក៏មានគម្រោងចង់ផ្លាស់ប្តូរខេត្តមណ្ឌលគីរីទៅជាគោលដៅទេសចរណ៍អន្តរជាតិ។ ផែនការមេ ឆ្នាំ២០២០-២០៣៥ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ (អានបន្ថែម)

ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើសពីនេះ តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង ក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]