ការសិក្សាគំរូប្លង់កំពង់ផែទឹកជ្រៅចប់រួចរាល់ហើយ ដំណាក់ទី១គ្រោងនឹងបើកការដ្ឋានឆ្នាំក្រោយ

ការសិក្សាគំរូប្លង់ពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបានបញ្ចប់រួចរាល់ហើយ រីឯការសាងសង់ដំណាក់កាលទី១ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤​ ខាងមុខនេះ ដែលយឺតជាងផែកការដំបូងមួយឆ្នាំ។

លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថាគម្រោងប្លង់លម្អិតនៃគម្រោងនេះត្រូវបានបញ្ចប់ ហើយពេលនេះស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់។

លោកបានថ្លែងថា៖ “ការសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី១ គឺបានចាប់ផ្តើមហើយ  ដោយនៅពេលនេះគម្រោងប្លង់លម្អិតនោះគឺបានបញ្ចប់។ ហើយឥឡូវនេះយើងបានឈានចូលទៅក្នុងដំណាក់កាលជ្រើសរើសអ្នកសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤”។

កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ (អានបន្ថែម)

គម្រោងនេះដែរ គឺត្រូវកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ ដែលបានអនុម័តកាលពីខែ មិនា ២០១៩ កន្លងមកនេះ។ (អានបន្ថែម)

លោក ថៃ ឫទ្ធី បានបន្តថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ អាចឲ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ ២០២៨។

កំពង់ផែស្វ័យតព្រះសីហនុ បានធ្វើសំណើទៅក្រសួងអាណាព្យាបាលរូចរាល់ហើយ និងទទួលបានការឆ្លើយតប  ដៃគូអភិវឌ្ឍ ជាពិសេសគឺជប៉ុន ធានានឹងជួយកម្ពុជានៅក្នុងការអភិវឌ្ឍកំពង់ផែជំហានទី២ និងទី៣៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]