ការសិក្សាផែនការដោយអ្នកជំនាញចិនដើម្បីអភិវឌ្ឍខេត្តព្រះសីហនុបានបញ្ចប់

ការសិក្សាបឋម លើការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្ត ព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានបញ្ចប់ ហើយលទ្ធផលសិក្សានេះ ត្រូវបានបង្ហាញនៅកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតំណាងមកពីអន្តរក្រសួង ស្ថាប័នចូលរួម។

គម្រោងសិក្សាបឋមលើការរៀបចំ និងដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ត្រូវបានបង្ហាញដំបូង នៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីខែឧសភាកន្លងទៅ។

ការសិក្សាបឋមនេះ ធ្វើឡើងដោយក្រុមអ្នកជំនាញមកពីវិទ្យាស្ថានគំរូប្លង់ និងនគរូបនីយកម្ម នៃទីក្រុងស៊ីនជិនប្រទេសចិន ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកការពង្រាងប្លង់មេនេះមានសារសំខាន់ដោយសាររដ្ឋាភិបាលកម្ពុជាចាត់ទុកថាខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

មិនមានសេចក្តីប្រកាសជុំវិញព័ត៌មានលម្អិតនៃលទ្ធផលសិក្សាបឋមបន្ទាប់ពីកិច្ចប្រជុំឡើយ។ ប៉ុន្តែបើយោងតាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅក្នុងកិច្ចប្រជុំកាលពីខែឧសភា បានលើកឡើងថា លទ្ធផលសិក្សានេះ អាចនឹងត្រូវដាក់ឆ្លងទៅគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យសម្រេច។

ឯកឧត្តម ចម ប្រសិទ្ធ លើកឡើងថា គំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគររូបនីយកម្ម នៃទីក្រុង Shenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍនៅខេត្តព្រះសីហនុ ឲ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកំរិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤យើងនេះ ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោរ ហ៊ុន សែន ធ្លាប់បានលើកឡើងថា លោកចង់ប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលវិនិយោគដោយជនជាតិចិន ទៅទីក្រុងស៊ីនជិន ទីពីរ បន្ទាប់ពីទីក្រុងស៊ីនជិន នៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]