ការិយាល័យលក់ក្រុមហ៊ុន ISI STEEL ផ្លាស់ប្តូរទីតាំងថ្មីទៅអគារដ៏ទំនើបក្នុងសង្កាត់ចោមចៅ

ISI STEEL ដែលជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេនៅកម្ពុជា បានផ្លាស់ប្តូរការិយាល័យទៅទីតាំងថ្មី ដែលស្ថិតនៅក្នុងអគារទំនើប ISI Tower កម្ពស់ ៩ ជាន់ នៅឯមហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ (ទល់មុខផ្សារទំនើប ខេម៉ល)។

នេះជាការប្ដូរពីទីតាំងចាស់ដែលស្ថិតនៅ មហាវិថី សម្តេចព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ការផ្លាស់ប្តូរទីតាំងនេះ សបញ្ជាក់ពីវឌ្ឍនភាព ទំនុកចិត្តកាន់តែរឹងមាំពីសំណាក់អតិថិជន និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ស្របតាមចក្ខុវិស័យ «បង្កើត និងកសាងការរស់នៅឱ្យប្រសើរឡើងសម្រាប់គ្រប់គ្នា»។

ការផ្លាស់ប្តូរទីតាំងថ្មីនេះ ក៏ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំង។ ទីតាំងថ្មីនេះ គឺនៅជិតនឹងរោងចក្ររបស់ក្រុមហ៊ុន ជាពិសេសការិយាល័យថ្មីគឺមានសោភណភាពស្រស់ស្អាត និងមានចំណតរថយន្តដ៏ធំទូលាយសម្រាប់អតិថិជនផងដែរ។

បង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ។

ផលិតផលទាំងនោះរួមមាន ស័ង្កសី ISI ផាម ដែកទីប-ស អាយ. អេស. អាយ ក្បឿងត្រជាក់ ISI ផាម ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គ ដែកC អាយ.អេស.អាយ ដែកZ អាយ.អេស.អាយ និងដែក DECK អាយ.អេស.អាយ ។ល។

គ្រប់ផលិតផលក្រុមហ៊ុន ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅគ្រប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕

– ផែនទី៖ https://g.page/ISI_Sales_Showroom?share
– អាសយដ្ឋាន៖ អគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
– ទូរសព្ទ៖ 023 880 098

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]