កូរ៉េចុះហត្ថលេខាផ្តល់រថយន្តក្រុង ១០០០គ្រឿង ដល់កម្ពុជា

ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រ ផលិតរថយន្តដោយផ្ទាល់នូវរថយន្តក្រុង ប្រភេទថ្មី ដែលមានលេខម៉ូដែល MMC Co-star bus 6M (Model X66502VD) ចំនួន ១.០០០គ្រឿង ដោយផ្តល់ជូនជាអំណោយដល់រាជរដ្ឋាភិបាលកម្ពុជា ដែលការផ្តល់ជូននេះត្រូវបានបែងចែកជា ៣ដំណាក់កាលគឺ៖ ឆ្នាំ២០២៣នេះ នឹងត្រូវផ្តល់ជូននូវរថយន្តចំនួន ៤០០គ្រឿង, ឆ្នាំ២០២៤ ផ្តល់ថែមចំនួន ៣០០គ្រឿង និង៣០០គ្រឿងចុងក្រោយ នឹងត្រូវប្រគល់ជូនក្នុងឆ្នាំ២០២៥។

រថយន្តក្រុងទាំងអស់នេះ នឹងត្រូវបែងចែកបន្តទៅគ្រប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមរដ្ឋបាលរាជធានី-ខេត្ត។

កន្លងមក ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) ក៏ធ្លាប់បានប្រគល់រថយន្ដក្រុងសាធារណៈចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ (អានបន្ថែម)

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ​ប៊ូយ៉ុង គ្រុប ក៏ចង់វិនិយោគបណ្តាក់ទុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ ២០០៧ មក ដូចជាលើផ្នែកអលនវត្ថុ ខុនដូ, បុរី, សណ្ឋាគារ, តារាងវាយកូនគោល, សេវាទូរគមនាគមន៍, សាលារៀន, សាកលវិទ្យាល័យ និងធនាគារជាដើម ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]