កូរ៉េនឹងជួយកម្ពុជា បំពាក់បច្ចេកវិទ្យាឆ្លាតវៃគ្រប់គ្រងទឹកស្អាតនៅភ្នំពេញ

ក្រុមហ៊ុនដ៏ល្បីល្បាញ GREENTECH INC របស់កូរ៉េ បានបង្ហាញពីជំហរដ៏មុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ​ ដើម្បីគ្រប់គ្រង​វិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូង​នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ។

នេះបើយោងតាមជំនួបពិភាក្សា រវាងឯកឧត្តម ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជាមួយប្រតិភូក្រុមហ៊ុន​ GREENTECH INC កូរ៉េ​ ស្តីពី​គម្រោង​បំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃ​សម្រាប់​វិស័យ​ទឹកស្អាត​ នៅកម្ពុជា​ នៅថ្ងៃទី​២៨ កក្កដា​ ២០២២។

លោក Tae-Yong Kwon ប្រធានក្រុមដឹកនាំគម្រោងរបស់ក្រុមហ៊ុនខាងលើ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃការគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងឈានទៅអភិវឌ្ឍនៅបណ្តាខេត្តនានាបន្តទៀត តាមសំណើរររបស់កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ​ ចម​ ប្រសិទ្ធ​ ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងខាងលើ ​ ព្រោះគម្រោងនេះមានសារៈសំខាន់ណាស់​សម្រាប់បំពេញបន្ថែមនូវភាពខ្វះចន្លោះ​ និងជាផ្នែក​មួយ​នៃការ អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅកម្ពុជា​ ជាពិសេសជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ឯកឧត្តម ​មានជំនឿជឿជាក់​ថា​ គម្រោងនេះនឹងទទួលបានការសម្រេចពីរដ្ឋាភិបាលកូរ៉េឆាប់​ៗ​ ក្នុងជំនួយឥតសំណងក្រោមក្របខណ្ឌ​ ODA និងការសិក្សាពីសមិទ្ធិលទ្ធភាពបានជោគជ័យ​ ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន GREENTECH INC គឺជាក្រុមហ៊ុនដែលមានភាពល្បីល្បាញខ្លាំង និងជាប់ចំណាត់ថ្នាក់លេខ១នៅកូរ៉េ ផ្នែកប្រព័ន្ធគ្រប់គ្រងវិស័យទឹកស្អាត។

យ៉ាងណា តំណាងក្រុមហ៊ុននេះ បានអះអាងថា នៅសប្តាហ៍ក្រោយនេះ វិស្វករចំនួន៧រូបរបស់កូរ៉េ នឹងមកធ្វើសិក្សារបន្ថែមទៀតជាមួយមន្ត្រីជំនាញរបស់កម្ពុជា ដើម្បីជំរុញល្បឿននៃការអនុវត្តគម្រោងនេះឲ្យបានជោគជ័យផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]