កែលម្អទីតាំង គុណផលសេវានិងផលិតផល និងគោលដៅអាជីវកម្ម ជាយុទ្ធសាស្ត្រថ្មី ដើម្បីជោគជ័យក្នុងទីផ្សារលក់រាយនៅកម្ពុជា

ក្នុងគោលបំណងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារលក់រាយនៅកម្ពុជាក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ បានរៀបចំកិច្ចពិភាក្សាពេញអង្គ (Panel Discussion)មួយជាមួយអ្នកជំនាញអចលនទ្រព្យ ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងសិក្សា​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​លក់​រាយ​នៅ​កម្ពុជា។

ការឆ្លុះបញ្ចាំងទីផ្សារលក់រាយកម្ពុជា៖ សារសំខាន់ពីសិក្ខាសាលានេះ គឺការលើកឡើងរបស់អ្នកជំនាញអំពីសារៈសំខាន់នៃយុទ្ធសាស្រ្តសម្របខ្លួនសម្រាប់អ្នកអភិវឌ្ឍន៍វិស័យលក់រាយ មានបីចំណុចធំៗចំនួន០៣៖ កំណត់ទីតាំងជាថ្មី កែលម្អគុណផលសេវានិងផលិតផល និងកំណត់គោលដៅអាជីវកម្មឡើងវិញ។

យោងតាមអ្នកជំនាញត្រៃយុទ្ធសាស្ត្រនេះ នឹងជួយឱ្យអ្នករកស៊ីក្នុងវិស័យទីផ្សារលក់រាយនៅកម្ពុជា អាចបន្តសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដែលកំពុងវិវត្តតាមទំនោរបច្ចេកវិទ្យាឌីជីថល និងស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួន ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនបន្តទទួលបានជោគជ័យ និងកាន់តែរីកចម្រើន។

ការកំណត់ទីតាំងអាជីវកម្មឡើងវិញ (Reposition)៖ សំដៅលើការផ្លាស់ប្តូរគោលគំនិតអាជីវកម្ម ឬអតិថិជនគោលដៅ។ នៅក្នុងទិដ្ឋភាពដែលចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងសក្ដានុពលទីផ្សារកំពុងមានការវិវឌ្ឍឥតឈប់ឈរ អ្នកអភិវឌ្ឍវិស័យហាងលក់រាយត្រូវតែរក្សាភាពបត់បែន និងបើកចំហរដើម្បីរៀបចំឡើងវិញ ឬដាក់ទីតាំងឡើងវិញនូវសេវាកម្ម និងផលិតផលរបស់ខ្លួន។

ការកែលម្អគុណផល ឬរៀបចំសេវា/ផលិតឡើងវិញ (Refilling)៖ ជាយុទ្ធសាស្ត្រ បង្ហាញពីរបៀបដែលកែលម្អឡើងវិញនូវកន្លែងទំនេរ ឬផ្នែកណាមួយនៃអគារលក់រាយដែលមិនទាន់ប្រើប្រាស់។ ការរៀបចំកន្លែងទំនេរចាស់ឱ្យមានសកម្មភាពសេដ្ឋកិច្ចថ្មី នឹងទាក់ទាញឱ្យមានមនុស្សចេញចូលទិញកាន់តែខ្ពស់ កាត់បន្ថយអត្រាទំនេរ និងបង្កើនប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។

ការកំណត់គោលដៅអាជីវកម្មឡើងវិញ (Repurpose)៖ ជាយុទ្ធសាស្ត្រផ្តោតលើការបង្វែរទំនេរ ឬកន្លែងដែលកំពុងប្រើប្រាស់ស្រាប់ទៅប្រើជាប្រយោជន៍ផ្សេងៗ។ បន្ថែមលើការគ្រាន់តែសាងសង់អគារសម្រាប់ហាងលក់រាយ អ្នកអភិវឌ្ឍន៍អាចពិចារណាសាងសង់ភ្ជាប់នូវកន្លែងលំហែអារម្មណ៍ កន្លែងហាត់ប្រាណ និងបណ្ណាល័យភ្ជាប់ ឬនៅបរិវេណជិតកន្លែងអគារលក់រាយផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]