កោះរ៉ុងត្រូវបានបង្កើតទៅជាក្រុងរដ្ឋបាលថ្មីក្នុងទឹកដីខេត្តព្រះសីហនុ

រូបភាពដោយ Travolution360

រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់សង្កាត់ចំនួនពីរ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម បង្កើតទៅជាក្រុងកោះរ៉ុង។ ការបង្កើតសង្កាត់កោះរ៉ុងនេះ ធ្វើឡើងស្របពេលដែល កោះរ៉ុង និងកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុជាកន្លែងគួរជាទីមនោរម្យចង់មកលំហែរបស់ភ្ញៀវទេសរចជាតិ និងអន្តរជាតិ។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្ត។

ការប្រកាសបង្កើតក្រុងកោះរ៉ុង ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមិថុនា ក្រោមអធិបតីយភាព ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។ ការបង្កើតក្រុងថ្មីនេះ នឹងធ្វើឲ្យខេត្តមាត់សមុទ្រមួយនេះ មានក្រុងចំនួនពីរ គឺក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុងស្ទឺងហាវ។

ថ្លែងក្នុងឱកាសប្រកាសមុខតំណែងថ្នាក់ដឹកនាំក្រុងនេះ ឯកឧត្តម យន្ត មីន បានគូសបញ្ជាក់ថាក្រុងកោះរ៉ុងគឺជាតំបន់ទេសចរណ៍មួយប្រកបដោយសក្តានុពល ដោយកោះរ៉ុងមានឆ្នេរខ្សាច់ស្អាត មានទឹកសមុទ្រថ្លាឈ្វេងគួរឱ្យចង់ហែលលេងកម្សាន្ត និងកោះគ្រប់ដណ្ដប់ទៅដោយព្រៃឈើបៃតងហើយមានបរិយាកាសល្អខ្យល់អាកាសបរិសុទ្ធគួរឱ្យចង់មកលំហែ។

លោកអភិបាលខេត្តព្រះសីហនុ យល់ឃើញថាសក្តានុពលរបស់កោះរ៉ុងបានធ្វើឲ្យពិភពលោកបានស្គាល់កោះរ៉ុងនៃខេត្តព្រះសីហនុថាជាកន្លែងគួរជាទីមនោរម្យចង់មកលំហែ។

លោកអភិបាលខេត្តព្រះសីហនុ ថ្លែងថា៖ «អនាគតក្រុងកោះរ៉ុងនឹងកាន់តែល្អប្រសើរហើយជាទីកន្លែងគួរជាទីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក»។

ដោយមានប្រជាជនសរុបជាង៧០០គ្រួសារកំពុងរស់នៅ ក្រុងកោះរ៉ុងមានចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រពីដែនគោកនៃក្រុងព្រះសីហនុ។បើធ្វើដំណើរតាមទូកពីក្រុងព្រះសីហនុ ឆ្ពោះទៅក្រុងកោះរ៉ុងចំណាយពេលត្រឹមតែ ៣០ ទៅ ៤០ នាទីប៉ុណ្ណោះ។

បច្ចុប្បន្ននេះ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៅក្រុងនេះមិនទាន់បានរៀបរយក្តី ប៉ុន្តែអភិបាលខេត្តព្រះសីហនុលោកថានិងជំរុញឲ្យអ្នកដឹកនាំក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងឲ្យបានល្អប្រសើរដើម្បីធានានិរន្តរភាពនិងភាពងាយស្រួលក្នុងការបំពេញការងារផ្សេងៗរបស់ប្រជាពលរដ្ឋ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]