កំណត់បានទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅមណ្ឌលគិរី

រដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រគល់ដីទំហំប្រមាណ៣០០ហិកតា សម្រាប់ការកសាងអាកាសយានដ្ឋាននៅក្នុងខេត្តភាគឦសានមួយនេះ។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា បច្ចុប្បន្នអាជ្ញាធរ កំពុងឈូសឆាយ កំណត់ព្រំដី នៃទីតាំងអាកាសយានដ្ឋាន បន្ទាប់ពីកំណត់ទីតាំងនៃគម្រោងកសាងអាកាសយានដ្ឋានថ្មី។

បើតាមអ្នកនាំពាក្យ ទីតាំងនៃអាកាសយានដ្ឋានស្ថិតនៅក្នុងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី។

“បន្ទាប់ពីខាងរដ្ឋបាលខេត្តមណ្ឌលគិរី ប្រគល់ដីដែលត្រៀមបម្រុងទុកកសាងព្រលានយន្តហោះ ប្រហែលជាពីរសប្តាហ៍មុន ទើបតែមានការហ៊ុមព័ទ្ធរបងតាមព្រំដី ហើយរឿងឈូសឆាយ សាងសង់ នៅមិនទាន់មានទេ”។ នេះជាការលើកឡើងរបស់លោក ស៊ិន ចាន់សេរីវុត្ថា។

រដ្ឋាភិបាលបានប្រកាសឲ្យសិក្សាគម្រោងអាកាសយានដ្ឋាន សាងសង់នៅខេត្តភាគឦសាន ខេត្តមណ្ឌល គិរី ឬរតនគិរី ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ភ្ញៀវទេសចរ និងដើម្បីប្រែក្លាយខេត្តភាគឦសានទៅជាប៉ូលសេដ្ឋកិច្ចចម្បងមួយក្នុងប្រទេស។

គម្រោងសិក្សានៅខេត្តមណ្ឌលគិរីត្រូវបានប្រកាសកាលពីខែមេសាកន្លងទៅ ដែលស្ថិតក្នុងផែនការមេនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន។ ជាដំណាក់កាលដំបូង អាកាសយានដ្ឋាននឹងត្រូវប្រើសម្រាប់ការធ្វើដំណើរក្នុងស្រុក។

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា អាកាសយានដ្ឋានថ្មី នឹងមានផ្លូវរត់ ប្រវែង ១៨០០ម៉ែត្រ។

“ដោយសារជាគម្រោងរបស់រដ្ឋាភិបាល ចឹងថវិការសាងសង់នឹងប្រើថវិការបស់រដ្ឋ ចំណែកការសាងសង់មិនទាន់អាចកំណត់បាននៅឡើយទេ ហើយចាប់ពីពេលនេះទៅ អាចត្រូវចំណាយពេលប្រហែល៥ឆ្នាំ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]