កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារនៅក្រុងខេមរភូមិន្ទ ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារ ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៣ ឧសភា នេះ ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកទេសចរ និងការដឹកទំនិញកសិផល។

មានទីតាំងស្ថិតនៅតាមដៃព្រែកកោះប៉ោ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កំពង់ផែថ្មីនេះ សាងសង់ជាប្រភេទបេតុងអាម៉េ មានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ព្រមជាមួយនឹងស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ២កន្លែង។

គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១,៥លានដុល្លារ ដោយប្រើពេលពីរឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ ខាងមុខ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ថា កំពង់ផែថ្មីនៅខេត្តកោះកុង ជាសក្កានុពលដ៏ខ្លាំងក្លាមួយខាងផ្នែកសេដ្ឋកិច្ចពាណិជ្ចកម្ម ដែលសម្រួលដល់ដឹកជញ្ចូនទំនិញផ្សេងៗរបស់ពលរដ្ឋខេត្តបាត់ដំបង និងពោធិ៍សាត់ចូលខេត្តកោះកុងរួចបន្តទៅប្រទេសថៃ ឬវៀតណាមបានយ៉ាងងាយស្រួលជាងមុន។

សូមបញ្ជាក់ថា កំពង់ផែថ្មីនេះ ធ្វើឡើងជំនួសកំពង់ផែចាស់ ដែលសាងសង់ឡើងច្រើនទសវត្សន៍ និងមិនអាចប្រើការបាន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]