កំពង់ផែពហុបំណងតម្លៃ ១,៣ពាន់លានដុល្លារ នៅកំពត នឹងបើកការដ្ឋាននៅដើមខែឧសភា

កំពង់ផែពហុបំណងនៅខេត្តកំពត ដែលវិនិយោគដោយវិស័យឯកជនក្រោមទុនជាង១ ប៊ីលានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ខាងមុខនេះ ដែលនឹងរួមចំណែកក្នុងការការដឹកទំនិញចេញចូលកម្ពុជាបានមួយកម្រិតធំ ក្រោយបើកដំណើរការ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមេសាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ គឺជាការឆ្លើយតបទៅនឹងកំណើនការដឹក ទំនិញស្របពេលដែលសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «នៅថ្ងៃ៥ ខែឧសភា ខាងមុខនេះ កំពតនឹងមានការបើកការដ្ឋានសាងសង់ផែមួយថែមទៀត។ ផែកំពតនេះនឹងជួយ បំពេញបន្ថែមផែកំពង់ផែក្រុងព្រះសីហនុ»។

គួរបញ្ជាក់ថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមករាកន្លងមកក្នុងតម្លៃវិនិយោគ ១,៣ ពាន់លានដុល្លារអាមេរិក ដែលនឹងរួមមានការបង្កើតជាមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង។

ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត ការវិនិយោគនេះត្រូវបានចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុន Kampot Logistics and Port Company Limited ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]