ក្នុងឆមាសទី១-២០២៤ កម្ពុជាបោះមូលបត្ររដ្ឋលក់បានជាង ៦០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយ​លក់មូលបត្ររដ្ឋចំនួន ០៦លើក ស្មើនឹង ២​៥​៥​​​,៣ប៊ីលានរៀល ឬប្រមាណ ៦៣លានដុល្លារ ដើម្បី​ធ្វើហិរញ្ញប្ប​ទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយ​ការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា​។

ប្រភពដដែលនេះ បានបន្តឱ្យដឹងថា មូលបត្ររដ្ឋដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់ ៣,៩៥ភាគរយ។

ដោយឡែក ឥណប្រតិទានពីរឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០ភាគរយ និងអត្រាចំណូល ៤,៧០ភាគរយ ដល់ ៤,៧៥ភាគរយ និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមាន​អត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤,០០ភាគរយ ដល់ ៥,២៥ភាគរយ។

បន្ថែមពីនេះ គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណ​ប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយការទូទាត់​គូប៉ុងសរុបមានចំនួន ១៣ លើក ស្មើនឹង ៤,៦ ប៊ីលានរៀល និងទូទាត់ប្រាក់ដើមចំនួន ២ លើក ស្មើនឹង ២៨ ប៊ីលានរៀលដល់​អ្នកកាន់កាប់មូលបត្ររដ្ឋ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយមូលបត្រ​រដ្ឋចំនួន ៤៤០ ប៊ីលានរៀល​ ដែលជាមធ្យោបាយគន្លឹះក្នុងការកៀរគរទុនមក​បំពេញ​តម្រូវការ​ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងរួម​ចំណែក​ដល់ការពង្រឹងលំហរសារពើពន្ធ ឬស្ថានភាព​ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]