ក្រសួងជ្រើសរើសរោងចក្រ ៥០ កន្លែងដើម្បីអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចជ្រើសរើស រោងចក្រ ៥០ កន្លែង នៅ ភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង ដើម្បីធ្វើជាគំរូអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬហៅកាត់ថា TEST។

កម្មវិធីនេះ ជាក់ស្ដែង ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយនឹងបញ្ចប់ការអនុវត្តនៅឆ្នាំ ២០២១ នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ កម្មវិធីនឹងត្រូវបន្តអនុវត្តដល់ឆ្នាំ ២០២២។

គម្រោងនេះ មានឈ្មោះពេញថា «គម្រោងអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថានជំហានទី២» ឬ Transfer of Environmentally Sound Technology methodology (TEST)។

TEST មានគោលដៅប្រើវិធីសាស្ត្រចម្រុះដើម្បីរោងចក្រនីមួយៗ កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ទិសដៅដើម្បីបង្កើនផលិតភាព គុណភាព និងការពារបរិស្ថាន។

វិធីសាស្ត្រទាំងនោះ រួមមាន ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ផលិតកម្មស្អាត ការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការទទួលខុសត្រូវសង្គមរបស់រោងចក្រពីមួយៗ។

បើយោងតាម ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការ និងជានាយកគម្រោង TEST តាមផែនការ គម្រោងនឹងត្រូវអនុវត្តនៅតាមក្រុមហ៊ុនរោងចក្រសរុបទាំងអស់ ៥០ ដែលមានទីតាំងនៅតាមបណ្តាលខេត្តជុំវិញរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង។

មកដល់ពេលនេះ គម្រោងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនបានចំនួន ៣៥កន្លែងហើយ ដោយនឹងបន្តអនុវត្តរហូតដល់ចប់តាមគោលដៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]