ក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេចំនួន ៤ ដែលរួមមាន៖

១. ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីការត្រឹមត្រូវ​។

២. ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករធ្វើការ នឹងត្រូវបិទការដ្ឋានសំណង់។

៣. ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ។

៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ ដែលជាបញ្ហាប្រឈមអាចនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក អគារស្រុតនៅអូរពីរ ការរលំបាក់ដងសន្ទូច និងបាក់សរសរធ្នឹមជាន់ទី៣ ជាដើម ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេស រឹតបន្តឹងអំពីសុវត្ថិភាព និងគុណភាពសំណង់។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានឱ្យយដឹងថាការដ្ឋានសំណង់មួយចំនួនមិនទានបានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ នៅមានបញ្ហាប្រឈមអំពីសុវត្ថិភាព និងគុណភាពសំណង់ ហើយបានបង្កហានីភ័យ បង្កគ្រោះថ្នាក់ដល់កម្មករ និងប្រជាពលរដ្ឋដែលនៅក្បែរខាង។  ក្នុងនោះ ឯកឧត្តមក៏បានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន ដោយផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការដ្ឋានណាមិនគោរពច្បាប់ បណ្តាលឱ្យកម្មករមានរបួស ឬស្លាប់ នឹងត្រូវមានទោស។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានសម្រេចចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ បន្ទាប់ពីរដ្ឋសភាកម្ពុជាបានពិនិត្យ និងអនុម័ត។ (អានបន្ថែម)

ក្នុងនោះដែរ ច្បាប់ស្តីពីសំណង់បានកំណត់យ៉ាងច្បាស់អំពីទោសចំពោះការបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយត្រូវជាប់ពន្ធធនាគាររយៈពេល ១៥ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]