ក្រសួងរៀបចំដែនដី ជំរុញការកសាងក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសរុបជាង ២៣០ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពវិស័យសំណង់នៅកម្ពុជា

ក្រសួងបានអនុម័តលិខិតបទដ្ឋានគតិយុត្តចំនួន ៦៥ រួចរាល់ និងកំពុងបន្តរៀបចំជាង ១៦៥ ទៀត សំដៅរៀបចំដែនដី និងនគរូបនីយកម្មឱ្យមានភាពច្បាស់លាស់ និងប្រកបដោយចីរភាព រាជធានីភ្នំពេញ៖ ការរៀបចំឱ្យមានក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសគ្រប់ជ្រុងជ្រោយ បានក្លាយជាសសរស្ដម្ភដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមានលំដាប់លំដោយ តម្លាភាព និងសុវត្ថិភាពខ្...

អាន​បន្ថែម

ក្រសួងសាធារណការ សហការជាមួយ EU4PFM រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដើម្បីពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ

លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងរៀបចំ SOP ក្នុងគោលដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញ៖ ការពង្រឹងកិច្ចគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគសាធារណៈបានក្លាយជាអាទិភាពដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាថាធនធានថវិកាជាតិ និងជំនួយអន្តរជាតិត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ យោងត...

អាន​បន្ថែម

កម្ពុជាជំរុញការកែទម្រង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈសិក្ខាសាលាស្តីពីការវាយតម្លៃលើផលប៉ះពាល់ (RIA) និងការអនុវត្តបទដ្ឋានគតិយុត្តល្អ (GRP)

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាថ្នាក់ជាតិដោយមានការចូលរួមពីតំណាងស្ថានទូតអង់គ្លេស និងមន្ត្រីជំនាញអន្តរជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងបរិយាកាសវិនិយោគ រាជធានីភ្នំពេញ៖ ការកែទម្រង់ប្រព័ន្ធច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត បានឈានដល់ជំហានកសាងសមត្ថភាពយ៉ាងសំខាន់ ក្នុងគោលដៅបង្កើតបរិយាកាសធុរកិច្ចច្បាស់លាស់ និងពង្រឹងការគ្រប់គ្រងរដ្ឋបាលសាធារណៈ...

អាន​បន្ថែម

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យថ្មីមួយ ដែលផ្តោតលើនីតិវិធីនៃការប្រមូលកម្រៃសេវាគ្រប់គ្រងទឹកកខ្វក់ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារអ្នកច្បាប់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំកិច្ចប្រជុំចង្អៀតមួយក្រោមអធិបតីភាពរបស់ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ រួមជាមួយ...

អាន​បន្ថែម

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យសំណង់ ក្រុមប្រឹក្សាបទបញ្ជាបច្ចេកទេសសំណង់ជាតិ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយ និងពិភាក្សាលើទិដ្ឋភាពសំខាន់ៗនៃបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យស...

អាន​បន្ថែម

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ផ.ស) បានរៀបចំដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈចំនួន ០២ខ្សែ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F ដើម្បីបង្កលក្ខណៈងាយស្រួល និងជាជម្រើសបន្ថែមដល់ការធ្វើដំណើរតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ...

អាន​បន្ថែម

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ ក្នុងគោលបំណងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើយោងតាម​កិច្ចប្រជុំលើកទី៣១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ...

អាន​បន្ថែម

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤។ នេះបើតាមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ការអនុម័តច្បាប់ទាំង ២៤នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែ...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១២៤/០០៤ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស...

អាន​បន្ថែម

ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង

ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធន...

អាន​បន្ថែម