ក្រសួងនឹងរឹតបន្តឹងរបៀបប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន តាមរយៈស្ដង់ដាថ្មីចំនួន ៤

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចអនុម័តស្តង់ដារ ទាក់ទងនឹងការប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន ចំនួន ៤ ពីគណៈកម្មការអគ្គិសនីអន្តរជាតិ ឬ IEC មកប្រើនៅកម្ពុជា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្កាហានិភ័យ។

នេះបើតាមកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ។

ការអនុម័តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់ ធ្វើការវាយតម្លៃ ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ និងបរិស្ថានពីហានិភ័យដែលបង្កដោយបរិក្ខារទាំងនោះ។

ដោយឡែកមកទល់បច្ចុប្បន្ន ក្រសួងឧស្សាហកម្មមិនសម្រេចអនុម័តចំពោះប្បញ្ញត្តិបច្ចេកទេសអគ្គិសនីសម្រាប់រៀបចំបណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារ និងលំនៅដ្ឋាននៅកម្ពុជា ណាមួយនៅឡើយទេ។

ការចងក្រងបទប្បញ្ញត្តិបច្ចេកទេសនេះ ទាមទារឱ្យមានការចូលរួមពិភាក្សាបានល្អិតល្អន់ជាមុន ជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសារអាចនឹងជាន់ភារកិច្ចការងារគ្នា។

គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២បានសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]