ក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទ Monorail និងរថភ្លើងក្រោមដីនៅភ្នំពេញ

រូបភាពដោយ greenvillejournal.com

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទផ្លូវមួយ Monorail និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ។ ការសិក្សានេះ នឹងនាំទៅរកការផ្តល់ជំរើសបន្ថែមក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនក្នុងទីក្រុង សំដៅការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីសុវត្ថិភាពចរាចរណ៍នៅក្រសួងមហាផ្ទៃកាលពីថ្ងៃ៩ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការសិក្សារថភ្លើងប្រភេទ Monorail និងរថភ្លើងក្រោមដី គឺដើម្បីសិក្សាឲ្យគ្រប់ជ្រុងជ្រោយ សម្រាប់យកទៅប្រៀបធៀបជាមួយគម្រោងផ្សេងទៀត ក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ការសិក្សាគម្រោងរថភ្លើងប្រភេទ Monorail និងរថភ្លើងក្រោមដី ធ្វើឡើងដោយក្រុមការងារមកពីប្រទេសចិន។ លទ្ធផលសិក្សាលទ្ធភាពនៃគម្រោងទាំងពីរនេះ នឹងប្រើដើម្បីប្រៀបធៀបនឹងគម្រោងរថភ្លើងប្រភេទ AGT ដែលសិក្សាដោយ JICA របស់ជប៉ុន ដែលទើបនឹងបញ្ចប់ការសិក្សារបស់ខ្លួន។

ឯកឧត្តម ថ្លែងថា៖ «រាជធានីភ្នំពេញយើងក៏ដល់ពេលវេលាដើម្បីសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ដឹកជញ្ជូនតាមរថយន្តក្រុង ដឹងជញ្ញូនតាមAGT ឬMonorail ឬក្រោមដី»។

ឯកឧត្តម បញ្ជាក់បន្ថែមថា៖ «ក្រុមការងារពិសេសមកពីប្រទេសចិនបានមកដល់ភ្នំពេញហើយ។ Monorail នេះអត់សូវមានសំលេង ប្រើកង់កៅស៊ូ ដោយសារផ្លូវយើងវាតូច ប្រជារាស្រ្តរស់នៅតាមដងផ្លូវ បើប្រើរថភ្លើង វាថ្លង់ពេក ចឹងMonorail អាចថោក ជាងAGT។ រថភ្លើងក្រោមដី តម្លៃខ្ពស់ជាងមែន ក៏ប៉ុន្តែសោភ័ណភាពល្អ ជាង Monorail»។

ឯកឧត្តម បន្តថា៖ «ការសិក្សារថភ្លើង AGT របស់ជប៉ុន បានសិក្សាចប់សព្វគ្រប់ហើយ ក៏ប៉ុន្តែយើងត្រូវមានការប្រៀបធៀប រវាង AGT ជាមួយនឹង Monorail នឹងរថភ្លើងក្រោមដី តើមួយណាមានប្រសិទ្ធិភាពជាង តម្លៃសមរម្យ ឬមិនសមរម្យ»។

គួរបញ្ជាក់ថា គម្រោងស្ថាបនារថភ្លើងប្រភេទ Monorail នៅរាជធានីភ្នំពេញ ត្រូវបានប្រកាសឡើង ក្នុងអំឡុង ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីចុងខែមីនាកន្លងទៅនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]