ក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មករ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមពិភាក្សាជាមួយវិស័យឯកជន លើលទ្ធភាពសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់តាមរយៈការបង់រំលស់ ដែលប្រាក់បង់រំលស់ស្មើនឹង ឬប្រហាក់ប្រហែលនឹងតម្លៃបង់ឈ្នួលផ្ទះ ឬបន្ទប់ជួល។

ឯកឧត្តម អ៊ីត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងបានចាប់ផ្តើមពិភាក្សាជាមួយវិស័យឯកជនដើម្បីអភិវឌ្ឍសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មករ។

ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា៖ «ខ្ញុំបានពិភាក្សាជាមួយដៃគូ ដើម្បីអភិវឌ្ឍលំនៅដ្ឋាន តម្លៃថោក សម្រាប់បង់រំលស់ ដែលស្មើនឹងប្រាក់ដែលបងប្អូនជួលផ្ទះ។ អ្នកវិនិយោគមួយចំនួនមានគំនិតថា សាងសង់លំនៅដ្ឋាន ឬបន្ទប់ លក់ទៅឲ្យបងប្អូនកម្មករ ក្នុងតម្លៃថោក។ បើគាត់នៅគ្នាបួននាក់ក្នុងបន្ទប់ គាត់បង់ប្រហែល៥០ដុល្លារ ជាជាងជួលគេ ចឹងអភិវឌ្ឍន៍ទៅ ហើយលក់ឲ្យពួកគាត់ក្នុងតម្លៃស្មើនឹងគាត់បង់ថ្លៃជួលបន្ទប់»។

ថ្លែងនៅក្នុងពិធីអបអរទិវារពលកម្មអន្តរជាតិ កាលពីថ្ងៃ២៤ ខែមេសាកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ប្រាក់បង់រំលស់នេះ នឹងធ្វើឲ្យកម្មកររោងចក្រក្លាយជាម្ចាស់កម្មសិទ្ធិផ្ទះ។

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា គម្រោងសាងសង់លំនៅដ្ឋានសម្រាប់បងប្អូនកម្មករ នេះ នឹងចំណាយពេលច្រើន ដើម្បីរកដៃគូពីវិស័យឯកជនដើម្បីវិនិយោគ។

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងការងារមិនបានបញ្ជាក់ពីចំនួននៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យសម្រាបកម្មកររោងកាត់ដេរនោះទេ។
បើយោងតាមតួលេខផ្លូវការរបស់ក្រសួងការងារ កម្ពុជាមានកម្មករដែលបម្រើការនៅក្នុងរោងចក្រកាត់ដេរ សំលៀកបំពាក់ ប្រមាណជាង៧០ម៉ឺននាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]