ក្រសួងពាណិជ្ជកម្មថៃ៖ 7-Eleven ដំបូងនៅកម្ពុជានឹងបើកខែកក្កដានេះ ត្រង់ស្ថានីយប្រេងPTT ព្រែកព្នៅ

ផ្សារមីនីម៉ាតល្បី 7-Eleven សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការហើយនៅខែកក្កដានេះ ត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ នេះបើយោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃ។

សេចក្ដីប្រកាសបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។

ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជាហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។ ក្នុងនោះនិសិត្សខ្មែរដែរធ្លាប់បានអាហារូបករណ៍ទៅរៀននៅប្រទេសថៃ ក៏ជាផ្នែកមួយនៃបុគ្គលិកជាន់ខ្ពស់ផ្នែកគ្រប់គ្រងផងដែរ។

លើសពីនេះ ក្រុមហ៊ុនក៏សង្ឃឹមថានឹងនាំចូលផលិតផលពីប្រទេសថៃជាច្រើនមកលក់នៅក្នុងផ្សារមីនីម៉ាតមួយនេះ។

ក្រុមហ៊ុន CP All (Cambodia) Plc បានបញ្ជាក់ទៀតថា ការឈានជើងចូលមកទីផ្សារកម្ពុជាពេលនេះគឺជាពេលដ៏ល្អ ខណៈតម្រូវការផ្សារមីនីម៉ាតកំពុងកើនឡើង តែការផ្គត់ផ្គង់មិនសូវមានច្រើននោះទេ។

បច្ចុប្បន្ន កម្ពុជាមានផ្សារមីនីម៉ាតមួយចំនួនដូចជា Circle K ២២ សាខា, Kiwi Mart ២០សាខា, Aoen MaxValue ១២សាខា, Smile Mini Mart ១១សាខា, Lucky Express ៥សាខា, Chip Mong Express ២សាខា។

រូបភាពដោយ៖ The Thaiger

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]