ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីដោយមានតម្លាភាព និងស្អាតស្អំ

ក្រសួងមហាផ្ទៃ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាដីធ្លីគ្រប់រូបភាព ដោយមានតម្លាភាព និងស្អាតស្អំ ពិសសេលំនៅឋាន និងសិទ្ធិរបស់ជនជាតិដើមភាគតិច ទិសដៅដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ក្រសួងដាក់សំណើដូច្នេះ ក្នុងសន្និសីទថ្នាក់ជាតិលើកទី ១៤ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសហការដោយអង្គការដៃគូចំនួន ៥៣ អង្គការ ។

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឱ្យស្នើថាអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់បទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ហើយរាល់ការដោះស្រាយបញ្ហាដីធ្លីត្រូវគិតគូរពីជីវភាពប្រជាពលរដ្ឋជាចម្បង។

ជាមួយគ្នានោះ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ក៏បានឱ្យដឹងថា វេទិកានេះនឹងរួមចំណែកជួយរកដំណោះស្រាយ ចំពោះបញ្ហាដីធ្លីដែលកើតមាននាពេលបច្ចុប្បន្ន ពិសេសក្នុងសហគមន៍ជនជាតិដើមភាគតិច។

គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ដាក់បញ្ជាថា ក្រសួងត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។ (អានបន្ថែម)

សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]