ក្រសួងរៀបចំដែនដីអនុម័តគម្រោងវិនិយោគសំណង់តម្លៃ ២.៧ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែ

ទុនវិនិយោគសំណង់ប្រមាណជាង ២.៧ ពាន់លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំ ២០១៩ ដោយក្នុងនោះវិនិយោគិនចិនគឺនាំមុខគេលើការវិនិយោគសរុប នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចាប់ពីខែមករាដល់ខែមេសា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តលើគម្រោងវិនិយោគសំណង់ដែលមានតម្លៃប្រមាណជា ២៧៤២ លានដុល្លារអាមេរិក ជាមួយការវិនិយោគពីបរទេសចំនួនទឹកប្រាក់ប្រហែល ៣៦៧ លានដុល្លារអាមេរិក។ ក្នុងចំណោមវិនិយោគិនបរទេសទាំងនោះ ប្រទេសចិនបានបោះទុនវិនិយោគច្រើនជាងគេដែលមានទឹកប្រាក់ ៣១៥ លានដុល្លារអាមេរិក ខណៈដែលបណ្តាប្រទេសអាស៊ានមានប្រមាណជា ៤ លានដុល្លារដុល្លារអាមេរិកប៉ុណ្ណោះ។

ការវិនិយោគភាគច្រើនគឺសម្រាប់សំណង់អគារស្នាក់នៅរួម រោងចក្រ បុរីលំនៅដ្ឋាន សណ្ឋាគារ អគារពាណិជ្ជកម្ម និងការិយាល័យដែលមានកម្ពស់ខ្ពស់ៗ។

លើសពីនេះទៀត មានក្រុមហ៊ុនសំណង់ចិនចំនួន ២២៦ ក្រុមហ៊ុន និងក្រុមហ៊ុនសំណង់អាស៊ានចំនួន ៦១ ក្រុមហ៊ុន ដែលបានចុះបញ្ជីជាមួយក្រសួង។ ប្រទេសអាស៊ានទាំងនោះរួមមាន ប្រទេសវៀតណាមចំនួន ២៦ ប្រទេសថៃចំនួន ១៤ ប្រទេសម៉ាឡេស៊ីចំនួន១២ ប្រទេសសិង្ហបុរីចំនួន ៦ ប្រទេសឥណ្ឌូនេស៊ីចំនួន ០២ និងប្រទេសហ្វីលីពីនចំនួន ០១ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]