ក្រសួងរ៉ែប្រកាសរើសក្រុមហ៊ុនឯករាជ្យពិនិត្យការសាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ​នៅកំពង់ឆ្នាំង

ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដើម្បីធ្វើការពិនិត្យ និងអង្កេត​លើដំណើរ​ការសាង​សង់គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមលិខិតអញ្ជើញលេខ១៤៩៧ របស់ក្រសួងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

ក្រុមហ៊ុនដែលចាប់អារម្មណ៍ចំពោះការប្រកាសនេះ អាចធ្វើការទំនាក់ទំនងទៅកាន់អគ្គនាយកដ្ឋានថាមពល របស់​ក្រសួងរ៉ែ និងថាមពល។

ក្រុមហ៊ុន ត្រូវដាក់ឯកសារសំណើទៅកាន់អគ្គនាយកដ្ឋានឲ្យបានមុន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:០០​នាទី​ព្រឹក ជាកំហិត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ និងបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងរ៉ែ និងថាមពល​ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។

ក្រុមហ៊ុននេះ ត្រូវសាងសង់រោងចក្រផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ឬសូឡា មានអនុភាព ៦០មេហ្គាវ៉ាត នៅ​ខេត្ត​កំពង់​ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]