ក្រសួងអប់រំ និង JICA បើកសម្ពោធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅខេត្តបាត់ដំបង

សមិទ្ធិផលជាច្រើន នៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ក្រោមវត្តមានឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក KARIMATA ATSUSHI តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។

សមិទ្ធិផល ទាំងនោះ រួមមាន ១. អគាររដ្ឋបាល មានកំពស់២ជាន់ និង ២៩បន្ទប់ ២. អគារសិក្សា មានកំពស់៣ជាន់ និង ៣០បន្ទប់ ៣. អគារបណ្ណាល័យ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកំពស់២ជាន់ និង ១០បន្ទប់ ៤. សាលពហុបំណង កំពស់១ជាន់ និង ១៥បន្ទប់ និង ៥. អគារអន្តេវាសិកដ្ឋាននារី កំពស់៣ជាន់ ១៧បន្ទប់។

អគារ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀតទាំងនេះ ត្រូវបានសាងសង់ឡើង ក្រោមជំនួយហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដោយក៏រួមមាន ការជួសជុលអគារសិក្សា ក្លោងទ្វារ របង សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក ទីលានបាល់ទះ ផ្លូវបេតុង ចំណតម៉ូតូ និងរថយន្ត និងការស្តារស្រះស្តុកទឹកផងដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា អគារ និងសមិទ្ធិផលទាំងនេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទំរង់វិស័យអប់រំ នៅកម្ពុជាឱ្យមានការអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]