ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិកមកវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នឹងគៀងគរក្រុមហ៊ុនថាមពលអាមេរិក មកវិនិយោគនៅកម្ពុជាបន្ថែម ខណៈកម្ពុជា មាន​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យថាមពលនេះ បូករួមទាំងប្រេងនិងឧស្ម័ន។

នេះជាការលើកឡើង​របស់ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៥ ខែឧសភា។​

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា​ សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅកម្ពុជា​

ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរកប្រេង និងឧស្ម័នបន្ថែម សហការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមាន ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពលនិងប្រព័ន្ធសន្សំសំចៃថាមពល​ និងការវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ។

ជំនួបខាងលើនេះ មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន Amazon និងក្រុមហ៊ុន 3M ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]