ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាងជិត ២ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅចុងខែធ្នូនេះ ជាច្រើនគម្រោងទាក់ទងទៅនឹងអគ្គិសនី ផ្សារទំនើប និងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១.៦ពាន់លានដុល្លារ។

យោងតាមព័ត៌មានកាលពីថ្ងៃទី២៥ ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងសាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្ម ចំនួនពីរក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD សាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ សាងសង់អគារ Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១៦០០ យូនីត និងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅ កោះពេជ្រ មានទុនវិនិយោគសរុប ១ ១៨១ លានដុល្លារ។

ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១ លានដុល្លា។

ដោយឡែក ទាក់ទងនឹងការវិនិយោគលើវិស័យអគ្គិសនីវិញ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួនពីរ ក្នុងនោះ ក្រុមហ៊ុន SCHNEITEC POWER CO., LTD វិនិយោគគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី មានទុនវិនិយោគប្រមាណ ៧១លានដុល្លារ នៅខេត្តព្រះសីហនុ និង ក្រុមហ៊ុន SCHNEITEC INFINITE CO., LTD វិនិយោគសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ មានទុនវិនិយោគ ២៩លានដុល្លារ។

ទាក់ទងនឹងការវិនិយោគបើករោងចក្រ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត ឪ្យក្រុមហ៊ុន DE HEUS TMH CO., LTD វិនិយោគរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ១១លានដុល្លារ។

គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក វិនិយោគដោយក្រុមហ៊ុន MILLPLAN INDUSTRIES (CAMBODIA) CO.,LTD ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៧លានដុល្លារ។

គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទវិនិយោគដោយក្រុមហ៊ុន FHL INDUSTRIES CO., LTD ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារ។

គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ វិនិយោគដោយក្រុមហ៊ុន CXD INDUSTRY CO.,LTD ស្ថិតនៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]