ក្រុមហ៊ុនកូមិនខ្មែរឧបត្ថម្ភគាំទ្រទស្សនកិច្ចសិក្សាលើការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមនិស្សិតកំពុងសិក្សាច្បាប់សំណង់

កូមិនខ្មែរ(Comin Khmere) ជាក្រុមហ៊ុនសាខារបស់កូមិនអាស៊ីគ្រុប (Comin Asia Group) ហើយជាក្រុមហ៊ុនមួយនាំមុខក្នុងប្រទេសខាងការផ្តល់ដំណោះស្រាយវិស្វកម្ម ជួយជំរុញនូវការយល់ដឹងពីឧត្តមានុវត្តន៍ក្នុងវិស័យសំណង់ ដោយផ្តោតជាពិសេសលើសុវត្ថិភាព និងគុណភាព។

ស្របតាមគោលដៅផ្សព្វផ្សាយសុវត្ថិភាពនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាល ក្រុមហ៊ុន កូមិនខ្មែរ បានគាំទ្រការរៀបចំកម្មសិក្សាមួយសម្រាប់និស្សិតបណ្ឌិតច្បាប់ចំនួន ៨ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE ) ឱ្យបានសិក្សាស្វែងយល់អំពីអគារស្ថាបនា ដែលជាអគារស្តង់ដារលំដាប់អេ (Grade A ) ស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម។

ដោយគោរពទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត អគារ១៩ជាន់នេះ គឺកំពុងតែសាងសង់ និងគ្រោងឱ្យក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា ពេលត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២០។

លោក ឆាលីស អាម៉ា ( Charles Amar ) ជាមេធាវីនៅក្រុមហ៊ុន the Paris’ Bar និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានក្រុមហ៊ុន the Real Estate Practice Group នៅ DFDL កម្ពុជា ដែលជាអ្នកដឹកនាំទស្សនកិច្ចសិក្សា បានអបអរសាទរចំពោះទស្សនកិច្ចសិក្សាដែលគាំទ្រដោយ Comin Khmere។

គាត់និយាយថា “វាជាឱកាសដ៏ល្អណាស់ និងជាកិត្តិយសចំពោះនិស្សិតច្បាប់ ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ការដ្ឋានសាងសង់អគារការិយាល័យស្តង់ដារអន្តរជាតិដែលមានកម្ពស់ច្រើនជាន់នេះ ដែលផ្តល់អាទិភាពលើសុវត្ថិភាពជាសំខាន់ពេលអនុវត្តការងារក្នុងការដ្ឋានសាងសង់។ ហេតុដូច្នេះ និស្សិតអាចរៀនសូត្របានច្រើនបន្ថែមទៀតពីស្តង់ដារសំណង់ និងគោលការណ៍សុវត្ថិភាព និងពីរបៀបធ្វើការអនុវត្ត ហើយថាតើហេតុអ្វីវាសំខាន់ក្នុងការធ្វើសេចក្តីព្រាងកិច្ចសន្យាសាងសង់។”

លោក ម៉ាសែល ខាសេក នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia ជាដៃគូសំខាន់ម្នាក់របស់កូមិនខ្មែរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រតិបត្តិសុវត្ថិភាព ដែលបានអនុវត្តនៅកន្លែងសាងសង់ជូនដល់និស្សិតទាំងអស់។

លោកនិយាយថា “នេះជាអគារស្តង់ដារលំដាប់A ដែលមានស្តង់ដារខ្ពស់ ដូច្នេះគ្រប់គម្រោងប្លង់ និងសំណង់អគារ គឺត្រូវបានបញ្ចប់ឡើងដោយប្រុងប្រយ័ត្ន ដោយគិតគូរតាំងពីគុណភាព ដល់សុវត្ថិភាពអគារ។”

លោក ហាក់ ផានិត ជាអ្នកសម្របសម្រួលខាងផ្នែកទីផ្សារ និងទំនាក់ទំនងរបស់កូមិនខ្មែរ បាននិយាយថា ការអប់រំលើសុវត្ថិភាពសំណង់គឺមានសារៈសំខាន់ខ្លាំងណាស់។

លោក ផានិត បានបន្ថែមថា “សុវត្ថិភាព គឺជាបញ្ហាចម្បង ដើម្បីធានាថាយើងនឹងគ្មានគ្រោះថ្នាក់នៅការដ្ឋានសាងសង់។ វាពិតជាសំខាន់ណាស់សម្រាប់បុគ្គលិករបស់ពួកយើង និងមុខមាត់ក្រុមហ៊ុនក្នុងវិស័យវិស្វកម្មនេះ។”
“ថ្វីត្បិតថា នេះជាគ្រាដំបូងបង្អស់ ដែលកូមិនខ្មែរបានគាំទ្រដល់ទស្សនកិច្ចសិក្សាបែបនេះ។ យើងជឿជាក់ថា កម្មសិក្សាបែបនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អនាគតអ្នកដឹកនាំក្នុងវិស័យសំណង់នៅកម្ពុជា។ យើងរីករាយស្វាគមន៍ចំពោះក្រុមទស្សនកិច្ចសិក្សានេះម្តងទៀត ហើយយើងសូមអរគុណដល់លោកសាស្ត្រាចារ្យ ឆាលីស អាម៉ា ដែលបានជ្រើសរើសគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់យើង យកជាចំណុចគោលនៃគុណភាព និងសុវត្ថិភាពក្នុងប្រទេសកម្ពុជា៕”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]