ក្រុមហ៊ុនចិនគ្រោងនឹងវិនិយោគបង្កើតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព២០០មេហ្គាវ៉ាត់

រូបភាពដោយ Global Business Insight

ក្រុមហ៊ុនវិនិយោគអគ្គិសនីដ៏ធំមួយរបស់ចិនគ្រោងនឹងវិនិយោគបង្កើតរោចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព២០០មេហ្គាវ៉ាត់ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងក្រុមហ៊ុនខាងលើជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឯប្រទេសចិន។

យោងតាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៨តំណាងក្រុមហ៊ុន China Huaneng Group ដែលកន្លងមកក្រុមហ៊ុននេះ បានវិនិយោគបង្កើតទំនប់វារីអគ្គិសនីសេសានក្រោម២ បានប្រាប់ឲ្យដឹងថា «ក្រុមហ៊ុនគ្រោងនឹងវិនិយោគអគ្គិសនីចំនួន ២០០ មេហ្គាវ៉ាត់ ដោយថាមពលពន្លឺព្រះអាទិត្យនាពេលខាងមុខនេះ»។

ការលើកឡើងនេះ គឺស្របតាមឆន្ទះរបស់រដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងជំរុញឲ្យមានការវិនិយោគទៅលើវិស័យនេះ និងជាពិសេស ការវិនិយោគទៅលើថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ ដែលក្នុងនោះ អាកាសធាតុនៅកម្ពុជាគឺស័ក្កសមសម្រាប់ប្រភេទអគ្គិសនីទាំងពីរនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែនបានបញ្ជក់ថា៖ «កម្ពុជាចង់បានគឺថាមពលស្អាត ថាមពលដែលគាំទ្រដល់បរិស្ថាន ជាពិសេស ថាមពលដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ»៕

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនខាងលើ ក៏មានក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យដទៃទៀតចាប់អារម្មណ៍វិនិយោគបង្កើតរោងចក្រផលិតបន្ទះ solar panel គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនីនៅក្នុងប្រទេសកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]