ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ

ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសចរ។

ឯកឧត្តមថ្លែងថា៖ “ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគល់ជូនក្រុមហ៊ុនចិនមួយ ដើម្បីសិក្សា ហើយការសិក្សាហាក់ដូចជាចប់ហើយ ប៉ុន្តែយើងមិនទាន់បានឃើញរបាយការណ៍របស់គាត់ ហើយក៏មិនទាន់មានប្រជុំផ្សព្វផ្សាយទេ”។

ឯកឧត្តម វ៉ាស៊ីម សុរិយា ក៏មិនបានបង្ហាញឈ្មោះក្រុមហ៊ុនចិនទទួលបានភ្លើងខៀវសិក្សាគម្រោងនេះទេ តែគ្រាន់តែបញ្ជាក់ថាជាក្រុមហ៊ុនខុសគ្នាពីក្រុមហ៊ុនដែលទទួលបានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ឯកឧត្តម បញ្ជាក់ថាទៀតថា៖ «យើងគ្រាន់តែចង់ដឹងថាខ្សែផ្លូវហ្នឹងកាត់កន្លែងណា ហើយផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងម៉េច ហើយចាំមើលការសិក្សាគេ Recommend យើងជា BOT ឬក៏វិនិយោគដោយរដ្ឋ»។

ប្រភពដដែលនេះបានឱ្យដឹងថា កន្លងមក មានការសិក្សាលើគម្រោងកសាងផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនវៀតណាម ជាច្រើនដងមកហើយ ដោយតាំងពីឆ្នាំ២០០០មក ការសិក្សាធ្វើឡើងដោយក្រុមហ៊ុនជាច្រើនដូចជា ម៉ាឡេស៊ី កូរ៉េ និងចិន។

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញាកន្លងមកនេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ ប៉ុន្តែរដ្ឋមិនទាន់សម្រេចជ្រើសរើសប្លង់ណាមួយទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]