ក្រុមហ៊ុនចិន MCC Shen Kan ឈ្នះការដេញថ្លៃលើការសាងសង់ផ្លូវជាតិធំៗ ៤ខ្សែ ប្ររែងជាង ២៧០គ.ម

ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ប្រវែងសរុបប្រមាណ ២៧០ គីឡូម៉ែត្រ ដែលមានទីតាំងក្នុងខេត្តចំនួនប្រាំ រួមមាន ខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ កំពត និងតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ វិច្ឋិកា ២០២០ នេះ។

ផ្លូវ ដែលក្រុមហ៊ុនដេញថ្លៃឈ្នះ រួមមាន ផ្លូវជាតិលេខ ៤១ (ប្រមាណ ៩៥ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣១ (ប្រមាណ ៥២ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣៣ (ប្រមាណ ៥៣ គីឡូម៉ែត្រ) និងផ្លូវជាតិលេខ ១៥៥១ (ប្រមាណ ៦៧ គីឡូម៉ែត្រ)។

ប្រភពដដែល បានឱ្យដឹងទៀតថា ផ្លូវទាំង ៤ ខ្សែនេះ នឹងត្រូវបានរចនាជាផ្លូវហាយវេកម្រិតទី២ ដោយក្រុមហ៊ុននេះនឹងទទួលបន្ទុកក្នុងការសិក្សា និងសាងសង់។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បានប្រកាសពីថវិកា និងកាលបរិច្ឆេទនៃសាងសង់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន MCC Shen Kan បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសំណង់នៅកម្ពុជា។ បន្ទាប់ពីការរៀបចំផែនការ និងសិក្សារួច MCC Shen Kan ធានាថា ការសាងសង់ផ្លូវទាំង ៤ខ្សែនេះនឹងបញ្ចប់តាមការគ្រោងទុក ទៅតាមស្តង់ដារគុណភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ។

គួរបញ្ជាក់ផងដែរ កាលពីខែ តុលា កន្លងទៅ រដ្ឋាភិបាលកាលបានសម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែនៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]