ក្រុមហ៊ុនជីបម៉ុង វិនិយោគសាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសីហនុ

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន (CMIC) របស់ជីប ម៉ុង គ្រុប បានចូលរួមវិនិយោគ សាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្ម ក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មកែច្នៃកាកសំណល់ឧស្សាហកម្មដល់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

កិច្ចព្រមព្រៀងវិនិយោគកសាងកន្លែងផ្ទុកសំរាមឧស្សាហកម្ម នេះ ត្រូវបានចុះហត្ថលេខាដោយ លោក Nicolas George នាយកប្រតិបត្តិនៃក្រុមហ៊ុនCMIC និងលោក Cao Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំនប់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ កក្កដាកន្លងទៅ ដោយមានវត្តមានលោក ទេព ស៊ីណូរ៉ា អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ។

ដោយឡែក លោក ទេព ស៊ីណូ បានមានប្រសាសន៍ថា គម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ការផលិត ប្រតិបត្តិការ និងគ្រប់គ្រងសំរាម របស់រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ ថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសុវត្ថិភាព សុខភាព គុណភាពបរិស្ថាន ជាពិសេសការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទៀតផង។

គួរបញ្ជាក់ថា ក្រុមហ៊ុន CMIC ត្រូវបានរួមបង្កើតឡើងដោយជីប ម៉ុង គ្រុប នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement Corporation របស់ប្រទេសថៃ ដែលជាក្រុមហ៊ុនជំនាញផ្នែកគ្រប់គ្រងសំរាមប្រកបដោយវិជ្ជាជីវៈដល់ឧស្សាហកម្មផ្សេងៗ។

កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន CMIC ក៏បានសម្ភោធដាក់ដំណើរការរោងចក្រកែច្នៃសំរាមឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត ផងដែរ (អានបន្ថែម)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]