ក្រុមហ៊ុនតៃវ៉ាន់កំពុងស្វែងរកដៃគូ ដើម្បីនាំចូលផលិតផលសម្ភារៈសំណង់វៃឆ្លាតមកកម្ពុជា

ក្រុមហ៊ុនឯកជនតៃវ៉ាន់ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងប្រកាសស្វែករកដៃគូអាជីវកម្មនៅកម្ពុជា ដើម្បីជួយនាំចូល និងចែកចាយផលិតផលជាច្រើនទាក់ទិននឹងសម្ភារសំណង់គុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីពីប្រទេសតែវ៉ាន់ផ្ទាល់ មកកម្ពុជា។

ការស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា គឺជាផ្នែកមួយនៃគម្រោង Wow! Taiwan ដែលជាយុទ្ធនាការធ្វើទីផ្សារនៅក្រៅប្រទេសរបស់ CDRI ទិសដៅជំរុញទំនាក់ទំនង និងបណ្ដាញធុរកិច្ចរវាងក្រុមហ៊ុនតែវ៉ាន់ និងក្រុមហ៊ុនក្រៅស្រុក។

សម្រាប់ឆ្នាំនេះ CDRI បញ្ជាក់ថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុននានានៅតៃវ៉ាន់នឹងណែនាំអំពីសម្ភារៈសំណង់ និងផលិតផលរបស់ខ្លួនទៅឱ្យភាគីកម្ពុជា។ ដូចគ្នានេះដែរ ភាគីកម្ពុជាក៏អាចណែនាំផលិតផលរបស់ខ្លួនទៅខាងតៃវ៉ាន់ផងដែរ។

ប្រសិនបើភាគីណាមួយមានចំណាប់អារម្មណ៍ CDRI នឹងបន្តធ្វើការសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនទាំងនោះ ពិភាក្សាគ្នាបន្ថែមទៀត ពោលគឺដើម្បីឈានទៅរកឱកាសវិនិយោគរួមគ្នានៅកម្ពុជា។

គួរបញ្ជាក់ថា ផលិតផល និងសេវាកម្មដែល CDRI ចែកចាយ មានស្ទើគ្រប់ប្រភេទទាំងអស់ទាក់ទិននឹងសម្ភារសំណង់ ប៉ុន្តែផលិតលេចធ្លោដែលក្រុមហ៊ុនចង់នាំចូលមកកម្ពុជាមានដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារ ឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គិភ័យបែបវៃឆ្លាត និងប្រព័ន្ធលំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារ ជាដើម។

CDRE បញ្ជាក់ទៀតថា ខ្លួនផ្ដោតលើការនាំចូលនៃរបបគំហើញបច្ចេកវិទ្យាថ្មីៗចូលមកប្រទេសកម្ពុជាទិសដៅចង់ជួយធ្វើទំនើបកម្មវិស័យសំណង់ ស្របពេលដែលទីផ្សារមួយនេះកំពុងមានសក្ដានុពល និងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកចាប់អារម្មណ៍ចង់ធ្វើដៃគូពាណិជ្ជកម្ម អាចទាក់ទង ទូរសព្ទលេខ +៨៥៥ ៧៧ ៨១១ ១៦៨ ឬ អ៊ីម៉ែល៖ charlie.wu@m-telligent.com / alexchang@cdri.org.tw ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]