ក្រុមហ៊ុនបដិសណ្ឋារកិច្ចយក្ស ២ សហការគ្នា លើកកម្ពស់សេវាកម្មក្នុងគម្រោងល្បីកណ្ដាលក្រុងមួយ

ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Meridian International Holding កាលពីថ្មីៗនេះ បានសម្រេចចាប់ដៃគូរជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចក្នុងស្រុកដ៏ល្បីមួយ Thalias Hospitality Group ក្នុងគោលបំណងដើម្បីលើកកម្ពស់សេវាកម្មក្នុងអគារ Flatiron by Meridian។

បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កិច្ចសហការនេះ គឺនឹងអនុញ្ញាតិឱ្យ Thalias Hospitality Group ទទួលខុសត្រូវ និងគ្រប់គ្រងលើផ្នែកអាហារដ្ឋាន ឬ ស្គាល់ជាភាសាបច្ចេកទេសថា F&B ទាំងអស់នៅក្នុងអគារ Flatiron។

Thalias នឹងក្លាយជាអ្នកផ្គត់ផ្គង់ផ្ដាច់មុខទាក់ទងនឹងសេវាកម្មអាហារ និងភេសជ្ជៈ ដោយនឹងមានការបើកហាងល្បីៗរបស់ខ្លួននៅក្នុងអគារ Flatiro តួយ៉ាងដូចជា ហាងKhema ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុននេះក៏បានបង្កើតគំនិតភោជនីយដ្ឋានថ្មីមួយទៀតផងដែរគឺ Siena Restaurant Wine & Bar ដែលត្រូវបានរៀបចំឡើងនៅក្នុងគម្រោងអភិវឌ្ឍន៍សំខាន់មួយនេះ។

គួរបញ្ជាក់ផងដែរ គម្រោង Flatiron by Meridian គឺជាគម្រោងអភិវឌ្ឍចំរុះ ដែលមានទីតាំងនៅក្នុង Phnom Penh City Center ឬស្គាល់ជាទូទៅថាតំបន់បឹងកក់។

ដោយឡែក Thalias Hospitality Group គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីមួយនៅកម្ពុជា ដែលជាម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានលំដាប់ខ្ពស់ជាច្រើនដូចជា Topaz, Khema, និង Malis ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]