ក្រុមហ៊ុនប្រេង និងថាមពលខ្នាតធំមួយនៅប្រទេសថៃ ពិចារណាចង់ពង្រីកអាជីវកម្មមកកម្ពុជា

ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ដែលជាក្រុមហ៊ុនប្រេងឥន្ទនៈ និងថាមពលខា្នតធំមួយ នៅប្រទេសថៃ កំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅកម្ពុជា។

នេះជាការលើកឡើងរបស់ លោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ នៃក្រុមហ៊ុនសាជីវកម្ម Bangchak Corporation ក្នុងជំនួបជាមួយឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។

លោក Ittikhun Sihsobhon បានសន្យាដឹកនាំសហការីមកធ្វើទស្សនកិច្ច សិក្សាទៅកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពធុរកិច្ច វិស័យប្រេងឥន្ធនៈ និងថាមពលបៃតង។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនប្រតិភូក្រុមហ៊ុន BCP អំពីគោលនយោបាយការទូតសេដ្ឋកិច្ច ស្តីពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ យុទ្ធសាស្ត្រថៃបូក១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានភាពបត់បែន តម្លាភាព និងផ្តល់ការលើកទឹកចិត្តខ្ពស់ជូនវិនិយោគិនបរទេស។

គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ជាក្រុមហ៊ុនធំនៅប្រទេសថៃ ដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ១២ម៉ឺនប៉ារែល ក្នុង១ថ្ងៃ និងមានស្ថានីយសាំងចំនួន ១២០០ កន្លែង ទូទាំងប្រទេសថៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]