ក្រុមហ៊ុនម៉ាឡេស៊ីលុបចោលគម្រោងបង្កើតសួន Jurassic នៅខេត្តព្រៃវែង

រូបភាពដោយ Shenghung Lin

ក្រុមហ៊ុនវិនិយោគដ៏ធំនៅរបស់ប្រទេសម៉ាឡេស៊ី MQ Technology Berhad បានសម្រេចលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Cambodia Resort and Entertainment (CRE) សម្រាប់គម្រោងបង្កើតសួនកម្សាន្ត Jurassic Theme Park នៅខេត្តព្រៃវែង។

យោងតាមសេចក្តីប្រកាសនៅលើផ្សារហ៊ុនរបស់ប្រទេសម៉ាឡេស៊ី Bursa Malaysia កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុនខាងលើបានសម្រេចលុបចោលកិច្ចព្រមព្រៀងក្នុងការអភិវឌ្ឍន៍និងគ្រប់គ្រងសួនកម្សាន្តខាងលើដែលជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍តម្លៃជាង៥១លានដុល្លារអាមេរិកស្ថិតនៅជិតព្រំប្រទល់កម្ពុជា-វៀតណាម។

គម្រោងអភិវឌ្ឍន៍តម្លៃជាង៥១លានដុល្លារអាមេរិកនេះរួមមានសណ្ឋាគារ កាស៊ីណូ និង សួនកម្សាន្ត Jurassic Theme Park ដែលត្រូវបានចុះកិច្ចព្រមព្រៀមកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៦ឆ្នាំបន្ទាប់តែត្រូវបានពន្យាពេលអស់៨ដងរួចមកហើយ។

«ក្រុមប្រឹក្សាភិបាលរបស់ MQ Technology Berhad សូមប្រកាសថា អនុស្សារណៈនៃកិច្ចព្រមព្រៀងដែលត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៩ ត្រូវបានចាត់ទុកថាបានបញ្ចប់» ក្រុមហ៊ុនបានសរសេរ យ៉ាងដូច្នេះ។

ក្រុមហ៊ុនបានបន្ថែមទៀតថា៖ «អនុស្សារណៈនៃកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Star Acres Sdn Bhd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន (MQ) និងក្រុមហ៊ុន CRE ដើម្បីអភិវឌ្ឍនិងគ្រប់គ្រងសួនកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជាមិនបានបន្តទៀតនោះទេដោយសារភាគីនានាមិនអាចធ្វើឲ្យការវិនិយោគដំណើរការទៅមុខបាន»។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដើមនៃគម្រោងបង្កើតសួនកម្សាន្ត Jurassic គឺក្រុមហ៊ុន Star Acres Sdn Bhd កាន់កាប់ភាគហ៊ុនប្រមាណជា ៧០ ភាគរយឫឯភាគហ៊ុនដែលសេសសល់គឺកាន់កាប់ដោយក្រុមហ៊ុន CRE។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]