ក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។

ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។

ក្រុមហ៊ុន Imperial Energy Asia Development Ltd (IEAD) នឹងអភិវឌ្ឍន៍គម្រោងនេះ ជាមួយក្រុមហ៊ុនដៃគូ BCPG PCL និង Earth Power Investment Ltd, ដែលក្រុមហ៊ុនទាំងពីរនេះ មានមូលដ្ឋាននៅក្នុងប្រទេសថៃ។

ប្រភពដដែលបានបញ្ជាក់ថា ថាមពលដែលផលិតចេញពីគម្រោងនេះ នឹងត្រូវលក់ទៅឱ្យប្រទេសវៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]