ក្រុមហ៊ុនយក្សសិង្ហបូរីសម្រេចលក់អាជីវកម្មនៅប្រទេសខ្លួន មកផ្ដោតលើការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប (HLH Group) សម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣.៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនជាងមុន។

ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់ទិញជាមួយក្រុមហ៊ុន Gallop Green ដែលជាក្រុមហ៊ុនផលិតគ្រឿងសមុទ្រ ដោយនេះជាការលក់ភាគហ៊ុនសរុបចំនួន ១២,៦លានហ៊ុន។ ក្រុមហ៊ុន Gallop Green បានបង់ប្រាក់កក់ប្រមាណ ៧៥.០០០ ដុល្លារអាមេរិក ហើយនឹងបង់ប្រាក់ទាំងអស់តាមការការសន្យានៅពេលអនាគត។

ការលក់នេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមានបំណងផ្តោតទាំងស្រុងលើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ដើម្បីពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន បានឱ្យដឹងទៀតថា ការលក់នេះនឹងបង្កើតអត្ថប្រយោជន៍រយៈពេលវែងដល់ក្រុមហ៊ុន។

បច្ចុប្បន្នជាង ៩៥% នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននេះផ្តោតសំខាន់នៅក្នុងប្រទេសកម្ពុជាក្នុងវិស័យអចលនទ្រព្យ និងកសិកម្ម ខណៈដែល ៥% ទៀត បានពីអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី។

គួរបញ្ជាក់ផងដែរថា នៅកម្ពុជា គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន HLH Group គឺសំណើរួម ជាមួយក្រុមហ៊ុនចិន ចង់វិនិយោគសាងសង់រោងចក្រសូឡាខ្នាតយក្សតម្លៃ ២០០ ដុល្លារអាមេរិកនៅខេត្ដកំពង់ស្ពឺ។ (អានបន្ថែម)

នៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនក៏ទើបទទួលបានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា លើគម្រោងអភិវឌ្ឍចម្រុះឱរ៉ាលអេកូស៊ីធី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ផងដែរ ដែលរំពឹងថា នឹងទាក់ទាញបានទឹកប្រាក់វិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក ពិសេសពីប្រទេសសិង្ហបូរី។

កាលពីខែកញ្ញាឆ្នាំមុន HLH Group ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន ដាណឺម៉ាក Skiold លើគម្រោងតំបន់សេដ្ឋកិច្ចពិសេសតម្លៃ ១ពាន់លានដុល្លារ ។

ក្រៅពីនេះ ក្រុមហ៊ុនក៏បាននឹងកំពុងអភិវឌ្ឍគម្រោងជាច្រើនដូចជា គម្រោង D’Seaview នៅក្រុងព្រះសីហនុ និងគម្រោង Royal Platinum នៅភ្នំពេញជាដើម។ (អានបន្ថែម និងបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]