ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបប្រកាសគម្រោងវិនិយោគជិត ៣០០លានដុល្លារនៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group បានប្រកាសគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន ដែលមានទឹកប្រាក់វិនិយោគ ២ពាន់លានយ័ន ឬប្រមាណជា ២៨៥លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីដ្ឋាន នៅលើកោះរ៉ុង នៃខេត្តព្រះសីហនុ។

គម្រោងនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីជួបជុំដៃគូវិនិយោគចិន ដើម្បីអភិវឌ្ឍគម្រោងកោះរ៉ុង ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ នៅខេត្តព្រះសីហនុ ដែលមានវត្តមានរបស់ ឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះបើយោងតាមព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CNC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

គម្រោងនេះគឺជាការវិនិយោគរួមគ្នា រវាង ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប (Royal Galaxy Group) ដើម្បីសាងសង់«រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់» តាមរយៈការសាងសង់ សណ្ឋាគារលំដាប់ផ្កាយ ៥ មជ្ឈមណ្ឌលសន្និសិទអន្តរជាតិ កន្លែងកម្សាន្តនិងការកម្សាន្តបែបក្នុងទឹកនិងកម្សាន្តបែបចិននិងលោកខាងលិច ក្លិបកម្សាន្តទូក ក្លិបសមុទ្រ ហាងដែលមិនបង់ពន្ធនិងផ្សារទំនើបធំ ៗ ជាពិសេស ផ្ទះ វីឡាទេសភាពសមុទ្រជាង ៦០០ខ្នង។

អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍ថា ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារ និងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀតដើម្បីអភិវឌ្ឍកោះរ៉ុងនេះឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍក្រុងទាំងមូលឱ្យក្លាយទៅជាលំដាប់តំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក នៅឆ្នាំ២០០៨។ តាមរយៈកិច្ចសន្យាសម្បទាននេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏មានគម្រោងសាងសង់អាកាសយានដ្ឋាននៅលើកោះរ៉ុងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]