ក្រុមហ៊ុនសិង្ហបុរីបានការអនុញ្ញាតបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើដី១មុឺនហិកតានៅកំពង់ស្ពឺ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសសិង្ហបុរី Hong Lai Huat Group ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សមួយនៅលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់របស់ The Business Times កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

គម្រោងមជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមដំបូងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ ការសាងសង់ដំណាក់ដំបូង នឹងផ្តោតជាសំខាន់ទៅលើការងារជំរុញហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់បណ្តាញផ្លូវខាងក្នុង តខ្សែបណ្តាញអគ្គិសនី និងបណ្តាញទឹក។

គម្រោងមជ្ឈមណ្ឌលដ៏ធំនេះ ត្រូវរឹពឹងទុកថានឹងសាងសង់ដោយរួមច្របាច់បញ្ចូលដូចជា រោងចក្រកែច្នៃម្ហូបអាហារ ឃ្លាំងបរិក្ខារ កន្លែងផលិតថាមពល កសិដ្ឋានចិញ្ចឹមសត្វ ចំការ សម្ភារសំណង់ ប្រព័ន្ធជលវប្បកម្ម អាងប្រព្រឹត្តកម្មទឹកស្អាត រួមនឹងគំនិតនៃការរស់នៅរបស់សហគមន៍ និងពាណិជ្ជកម្ម។

ក្រុមហ៊ុនអចលនទ្រព្យ Hong Lai Huat Group សង្ឃឹមទុកថាគម្រោងអភិវឌ្ឍនេះនឹងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក។

មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ០៣មកហើយ ដែលបានចុះបញ្ជីចូលហ៊ុនគ្នា ដែលមានទុនវិនិយោគឡើងទៅដល់ ២២៥លានដុល្លារអាមេរិក ហើយពេលនេះ ក្រុមហ៊ុនក៏កំពុងតែចរចារជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា កាលពីខែមិថុនានេះ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួនបានលក់អាជីវកម្មរមនីយដ្ឋានបែបកសិដ្ឋានរបស់ខ្លួន នៅសិង្ហបុរី ក្នុងតម្លៃ ៤,៨ លានដុល្លារអាមេរិក ដើម្បីផ្តោតជាសំខាន់មកលើអាជីវកម្មក្នុងប្រទេសកម្ពុជា។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]