ក្រុមហ៊ុនសឹង្ហបុរី Ascott នឹងវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា

ក្រុមហ៊ុនសិង្ហបុរី Ascott ដែលជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង ៦ របស់ក្រុមហ៊ុនយក្សសឹង្ហបុរីឈ្មោះថា CapitaLand បានប្រកាសវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ក្រុមហ៊ុន Ascott គ្រោងនឹងបន្ថែមការផ្គត់ផ្គង់បន្ទប់សណ្ឋាគារប្រមាណ ២០.០០០ បន្ទប់ទៀតនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាពិសេសទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា ដែលនេះនឹងបង្កើនការផ្គត់ផ្គង់បន្ទប់សណ្ឋាគាររបស់ក្រុមហ៊ុនដល់ទៅជាង ៤១.០០០បន្ទប់ នៅទូទាំងតំបន់។

ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនសម្រាប់សណ្ឋាគារ TAUZIA Hotel Management (TAUZIA) នៅប្រទេសឥណ្ឌូនេស៊ី លោក Kevin Goh អគ្គនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុននឹងពង្រីកបណ្តាញអតិថិជនរបស់ខ្លួនរហូតដល់ទៅ ១០០.០០០កន្លែង ដែលនេះជានីតិវីធីមួយដើម្បីបញ្រ្ជៀតឈ្មោះសណ្ឋាគារ TAUZIA ដ៏ល្បីមួយនេះចូលទៅក្នុងទីផ្សារអន្តរជាតិ ដោយក្នុងនោះទីផ្សារដែលមានតម្រូវការជាបន្ទាន់រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា»។

ទាក់ទងទៅនឹងគម្រោងពង្រីកទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ascott បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យតាមសារអេឡិចត្រូនិកថា៖ «ក្រុមហ៊ុនបានសម្លឹងមើលឱកាសវិនិយោគលើប្រភេទសណ្ឋាគារលំដាប់អន្តរជាតិនៅកម្ពុជា ជាពិសេសគឺនៅរាជធានីភ្នំពេញ ដែលនេះគឺជាតំបន់ដ៏មានសក្កានុពលបំផុតនាពេលអនាគតដ៏ខ្លីខាងមុខ»។

ក្រុមហ៊ុន Ascott គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ប្រទេសសឹង្ហបុរីដែលផ្តល់នូវសេវាកម្មថែទាំលំនៅដ្ឋាននិងបន្ទប់សណ្ឋាគារនៅទូទាំងពិភពលោក ដែលបច្ចុប្បន្នក្រុមហ៊ុនមួយនេះមានលំនៅដ្ឋាន និងបន្ទប់សណ្ឋាគាររហូតដល់ទៅ ៩៤.០០០យូនីត នៃអចលនទ្រព្យជាង ៦៣០កន្លែង នៅទូទាំងពិភពលោក។

ជាការកត់សម្គាល់ ការវិនិយោគសណ្ឋាគារនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនសឹង្ហបុរីកំពុងមានការកើនឡើងខ្លាំងក្នុងរយៈប៉ុន្នានខែកន្លងមក។ ជាក់ស្តែង កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារឈានមុខគេនៅសឹង្ហបុរី Lodgis Hospitality Holdings Pte. Ltd. (Lodgis) បានទិញសណ្ឋាគារ Raffles​ ទាំងពីរនៅកម្ពុជាដើម្បីដាក់បញ្ចូលជាសមាជិកក្រុមសណ្ឋាគារប្រវត្តិសាស្រ្តប្រណីតៗនៅក្នុងតំបន់ឥណ្ឌូចិន។ អានបន្ថែម

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីកទីផ្សារបស់ក្រុមហ៊ុន Ascott គឺដើម្បីចាប់យកឱកាសវិនិយោគលើវិស័យសណ្ឋាគារនៅក្នុងតំបន់ដែលកំពុងមានការកើនឡើងដោយសារកត្កាមួយចំនួន រួមមាន៖ កំណើននៃភ្ញៀវទេសចរណ៍ កំណើនតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិនិយោគបរទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]