ក្រុមហ៊ុនស្វីសគ្រោងនឹងបោះទុន៤០លានដុល្លារអាមេរិកអភិវឌ្ឍមន្ទីរពេទ្យថ្មីនៅកម្ពុជា

ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងតម្រូវការផ្នែកវិស័យសុខាភិបាល ក្រុមហ៊ុនធំៗរបស់ប្រទេសស្វីសមួយចំនួន បានបង្ហាញគម្រោងក្នុងការបោះទុនវិនិយោគអភិវឌ្ឍមន្ទីរពេទ្យថ្មីនៅកម្ពុជា ក្នុងជំនួបពិភាក្សារវាងតំណាងក្រុមហ៊ុន និងថ្នាក់ដឹកនាំកម្ពុជានៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស។

តាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន តំណាងក្រុមហ៊ុនអន្តរជាតិស្វីសចំនួន៦ក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍លើគម្រោងវិនិយោគលើទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក ក្នុងការកសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាព។

តាមការបញ្ជាក់ដដែលរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រៅពីការបង្កើតមន្ទីពេទ្យថ្មីនេះ ក្រុមហ៊ុនខាងលើ ក៏មានបំណងចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះផងដែរ។

ជាការកត់សម្គាល់ គម្រោងវិនិយោគខាងលើនេះ គឺធ្វើឡើងស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានតម្រូវហេដ្ឋារចនាសម្ពន្ធ័ផ្នែកសុខាភិបាល ដោយសារ ការវិនិយោគសំណង់អគារភាគច្រើនគឺសំដៅដល់គម្រោងលំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងការិយាល័យជាដើម។

ជាក់ស្តែង វាគ្មិនក្នុងវេទិកាអចលនទ្រព្យ និងសំណង់លើកទី ៤ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាក៏បានអំពាវនាវឲ្យមានការផ្តោតទីលើការវិនិយោគហេដ្ឋារចនាសម្ពន្ធ័ផ្នែកសុខាភិបាលបន្ថែមផងដែរ។

ក្នុងនោះដែរ មន្ទីរពេទ្យឯកជនធំចុងក្រោយដែលបានបើកនៅក្នុងរាជធានីភ្នំពេញ គឺមន្ទីរពេទ្យសាន់រ៉ាយ ដែលជាការវិនិយោគរួមគ្នាដោយក្រុមហ៊ុន GJC Corporation ក្រុមហ៊ុន INCJ និងក្រុមហ៊ុន Kitahara Medical Strategies International។ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៣៥ លានដុល្លារអាមេរិក មន្ទីពេទ្យនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ក្នុងស្រុក Ly Chhuong Construction Co. Ltd។ អានបន្ថែម

ក្នុងនោះដែរ ក៏មានមន្ទីពេទ្យ រ៉ូយ៉ាល់ ភ្នំពេញដែលបានបើកសម្ពោធកាលពីឆ្នាំ ២០១៤ ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០ លានដុល្លារអាមេរិក និងសាងសង់ឡើងដោយក្រុមហ៊ុន Bangkok Dusit Medical Services។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]