ក្រុមហ៊ុនអាមេរិក ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលនៅកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅទីក្រុងភ្នំពេញបានបង្ហើបថា ក្រុមហ៊ុន​អាមេរិក General Electric (GE) ចាប់អារម្មណ៍ចង់វិនិយោគលើ​វិស័យថាមពល​នៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែវិច្ឋិកា។

នៅក្នុងកិច្ចពិភាក្សាការងារ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលដ៏ខ្លីដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅកម្ពុជា ឯកឧត្តមយល់ឃើញថាសហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ប៉ាទ្រីក មើហ្វីបានមានប្រសាសន៍ថា “ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិកនឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយ​នឹង​អញ្ជើញ​ក្រសួងពាណិជ្ជកម្ម​ ចូលរួម​ក្នុង​វេទិកា​នេះ”។

ឯកឧត្តម ប៉ាទ្រីក មើហ្វី បានបន្តថា “ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា”។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យក្រុមហ៊ុនអាមេិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាចូលរួមវិនិយោបន្ថែមទៀត ទាំងនៅក្នុងវិស័យឯកជន និង រដ្ឋាភិបាល៕

(រូបភាពពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]